
អភិបាលខេត្តកំពង់ចាម ប្តេជ្ញាជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្តេជ្ញាចិត្តក្នុងការទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំ និងតម្រង់ទិសអនុវត្តបន្តនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។











