
កម្ពុជា ជំរុញទេសចរណ៍រដូវបៃតង ជាមួយទិសស្លោក «៦គួរ» សម្រាប់ទេសចរ
ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការ «សហភាពអឺរ៉ុប - នៅទីនេះជាមួយអ្នក» ក្រសួងទេសចរណ៍កម្ពុជាបានដាក់ចេញនូវការផ្សព្វផ្សាយមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនារដូវវស្សា ឬ «រដូវកាលបៃតង»។ ក្រសួងក៏បានណែនាំនូវទិសស្លោកយុទ្ធសាស្ត្រ «៦គួរ» ដើម្បីជាមគ្គុទ្ទេសក៍សម្រាប់អ្នកទេសចរផងដែរ។










