
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហែម ពៅ ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅជំរុំភៀសសឹក ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ករណីបាត់ម៉ូតូ ម៉ាកហុងដាវេវ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតដឺវាយ ផាលេស ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។









