
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ជំរុញឱ្យរួមគ្នាបង្កើតមូលដ្ឋានគ្មានបទល្មើស
បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ បន្តសហការគ្នាបង្ក្រាបបទល្មើសឱ្យបានជាប្រចាំ «ដូចភ្លៀងរលឹម» ក្នុងទិសដៅឈានទៅលុបបំបាត់បទល្មើសទាំងស្រុង និងធានាអត្រាបង្ក្រាបឱ្យបានលើសពី ៨០%។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។











