
កម្លាំងនគរបាលចរាចរណ៍ខេត្តប៉ៃលិន ចុះអប់រំច្បាប់ចរាចរណ៍ និងបិទចំណាំងផ្លាតជូនប្រជាពលរដ្ឋ ក្នុងសង្កាត់អូរតាវ៉ៅ
កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរដែនដី មន្ទីរសាធារណការ និងយុវជនកាកបាទក្រហម ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបិទស្ទីគ័រចំណាំងផ្លាតជូនយានយន្តប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានពលរដ្ឋចូលរួមសរុប ៩០នាក់ (ស្រី ៤៩នាក់)។











