
កម្ពុជាបង្ក្រាបគ្មានការលើកលែង!បណ្តេញជនជាតិថៃ៧៩នាក់ និងបិទទិដ្ឋាការមិនឱ្យចូលស្រុកខ្មែរវិញ ក្រោយជាប់ពាក់ព័ន្ធបទល្មើសអនឡាញ និងឆ្លងដែនខុសច្បាប់
យុទ្ធនាការក្តៅក្នុងការសម្អាតបទល្មើសបច្ចេកវិទ្យានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរកម្ពុជាបានសម្រេចបណ្តេញជនជាតិថៃចំនួន ៧៩នាក់ (ស្រី ៣៤នាក់) ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីរកឃើញថាពួកគេមានការពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ លួចឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។











