ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

ការអភិវឌ្ឍ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វេីនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម ឌូ ដាលីតូ ដឹកនាំក្រុមការងារចុះពិនិត្យ ការជួសជុលផ្លូវជនបទប្រវែងជាង២៦គីឡូម៉ែត្រ ដើម្បីសម្រួលការដឹកជញ្ជូនកសិផលប្រជាពលរដ្ឋនៅស្រុកមង្គលបូរី និងម៉ាឡៃ
ការពង្រឹង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមជនបទ ត្រូវបានចាត់ទុកជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ តាមរយៈការសម្រួលការធ្វើដំណើរ កាត់បន្ថយការលំបាក និងចំណាយក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ជំរុញការស្ថាបនា និងជួសជុលផ្លូវលំជនបទឱ្យកាន់តែមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។


ការអភិវឌ្ឍ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល នៅខេត្តពោធិ៍សាត់។


ការអភិវឌ្ឍ
ជីវភាពរស់នៅ និងទិដ្ឋភាពទូទៅនៃបងប្អូនប្រជាពលរដ្ឋក្នុងភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
«ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុក ពញ្ញា និងលោក ឃ្លោក នួយ ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុង ចំនួន២ខ្សែប្រវែង២៥.១១គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក ។
ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុង ចំនួន២ខ្សែប្រវែង២៥.១១គីឡូម៉ែត្រ ។


ការអភិវឌ្ឍ
ពិធីប្រគល់-ទទួលកន្លែងប្រមូលផ្តុំស្រូវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវល្បាយបេតុង និងកៅស៊ូ ១ខ្សែ ប្រវែងជិត ៤គីឡូម៉ែត្រ នៅស្រុកមង្គលបូរី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង SAAMBAT និងលោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្តុំស្រូវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែ ប្រវែង ៣.៨២ គីឡូម៉ែត្រ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
កែប្រែមុខមាត់ថ្មី! អគារមន្ទីរពេទ្យមិត្តនគរបាល កម្ពស់ ៣ជាន់ ផ្តួចផ្តើមដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ ដើម្បីសុខុមាលភាពកងកម្លាំង និងប្រជាពលរដ្ឋ!
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់អាគារមន្ទីរពេទ្យមិត្តនគរបាល (POLICE FRIENDSHIP HOSPITAL)ដ៏ទំនើបមួយខ្នង ជាប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខុមាលភាពកងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
លោក ឃ្លោក នួយ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ «សួនតេជោសន្តិភាព» ក្នុងក្រុងសិរីសោភ័ណ
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសាងសង់ អមដំណើរដោយ លោក អ៊ុំ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម»
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន និងលោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


ការអភិវឌ្ឍ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១ខ្នង កម្ពស់៣ជាន់ ស្មេីរនឹង១៦បន្ទប់
ពិធីនេះក៏មានការអញ្ជេីញចូលរួមប្រតិភូអមដំណេីរ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោកស្នងការ ស្នងការរង មេបញ្ជាការចំណុះស្នងការដ្ឋាននគបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ បានចូលរួមនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារីអ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារីអ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ
គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៤៨៦,៦១៣លានរៀល ឬជិត ៥០០ពាន់លានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ និងការគាំពារជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ។


ការអភិវឌ្ឍ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំយុទ្ធនាការដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ក្នុងស្រុកភ្នំស្រុក
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រុក ដាក់បង្គោលសូឡា ក្នុងយុទ្ធនាការសូឡាស្រុកយើង ក្នុងគោលបំណងដាក់បំភ្លឺផ្លូវនៅក្នុងទីប្រជុំជន ស្ថិតក្នុងឃុំស្រះជីក ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

