ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ


សេចក្តីប្រកាសព័ត៌មាន
មោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ
កិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅថ្ងៃនេះ។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាប្រាប់ UN៖ បទឈប់បាញ់មិនអាចក្លាយជាអាជ្ញាបណ្ណឱ្យថៃបង្កើតស្ថានភាពថ្មីលើទឹកដីកម្ពុជាទេ
នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៦៣ នៅទីក្រុងហ្សឺណែវ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានដាក់បញ្ហាមួយយ៉ាងច្បាស់នៅចំពោះមុខសហគមន៍អន្តរជាតិ៖ ទោះបទឈប់បាញ់នៅតែមានសុពលភាព ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។


សេចក្តីប្រកាសព័ត៌មាន
សំណេះសំណាលជាមួយសិក្ខាកាមកម្ពុជា ទាំង៤រូប ដែលក្នុងនោះក៏មានសិក្ខាកាមកម្ពុជាជាស្រ្តីទីមួយ ដែលកំពុងសិក្សានៅទីនោះ និងបានទទួលការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ ADFA ក្នុងការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈសម្រាប់បុគ្គលិកកងកម្លាំងការពារជាតិអូស្ត្រាលី
សាលាបណ្ឌិតសភាកងកម្លាំងការពារជាតិអូស្ត្រាលី (Australian Defence Force Academy – ADFA) ក្នុងទីក្រុងកង់បេរ៉ា។


សេចក្តីប្រកាសព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ខ្នង ដើម្បីផ្តល់ជម្រកដល់ប្រជាពលរដ្ឋភៀសខ្លួន ប៉ុន្តែផ្ទះថ្មីមិនអាចជំនួសអារម្មណ៍ និងបំណងចង់ត្រឡប់ទៅផ្ទះដើមរបស់ពួកគាត់បានឡើយ។
The Royal Government of Cambodia has constructed “waiting villages” and more than 3,000 new houses to provide shelter for displaced civilians. However, these new homes cannot replace the emotional attachment to, or the desire to return to, their original homes. ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន H.E. Neth Pheaktra, Minister of Information


សេចក្តីប្រកាសព័ត៌មាន
AFP បានរាយការណ៍ថា ផ្លូវចូលភូមិបឹងត្រកួនត្រូវបានបិទដោយ កុងតឺន័រ និងបន្លាលួស ដែលបានដាក់ដោយកងកម្លាំងថៃ
AFP reported that the road leading to Boeung Trakoun village has been blocked by containers and barbed wire installed by Thai forces. ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន H.E. Neth Pheaktra, Minister of Information


សេចក្តីប្រកាសព័ត៌មាន
លោក Jean-Luc Moreau Deleris អ្នកកាសែតបារាំង បានផ្ដិតយករូបថត រៀបចំនិងផ្សព្វផ្សាយសេចក្ដីរាយការណ៍អំពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើ Le Figaro កាលពីចុងខែសីហា
លោក Jean-Luc Moreau Deleris អ្នកកាសែតបារាំង បានផ្ដិតយករូបថត រៀបចំនិងផ្សព្វផ្សាយសេចក្ដីរាយការណ៍អំពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើ Le Figaro កាលពីចុងខែសីហា ហើយបច្ចុប្បន្ន រូបថតជាច្រើនសន្លឹករបស់លោកកំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍មួយនៅប្រទេសបារាំង រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។
Mr. Jean-Luc Moreau Deleris, a French journalist, photographed, documented, and reported on the Cambodia–Thailand border conflict for Le Figaro in late August. At present, many of his photographs are being displayed in an exhibition in France, which will run until September 13.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
On September 1, 2026, the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission from the Philippines, conducted an observation and verification mission along the Cambodia-Thailand border at the Cham Yeam International Border Checkpoint in Koh Kong Province.
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lleutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កម្ពុជាមានសមត្ថភាពយោធាខ្សោយជាងថៃ ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ ខណៈដែលថៃមានអំណាចយោធាខ្លាំងជាង បានងាកទៅប្រើកម្លាំង បង្កើតការផ្លាស់ប្តូរថ្មី និងព្យាយាមកែប្រែស្ថានភាពនៅលើដី។
Cambodia has a weaker military capability than Thailand, yet it has faced attacks and continues to seek solutions through diplomacy and international law, while Thailand, with greater military power, has resorted to force, created faits accomplis, and attempted to alter the situation on the ground.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E Neth Pheaktra, Minister of Information


សេចក្តីប្រកាសព័ត៌មាន
បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង។


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ!
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។


សេចក្តីប្រកាសព័ត៌មាន
តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១:២00,000 និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L៧0១៧ មាត្រដ្ឋាន ១:៥0,000 ដែលថៃគូសដោយឯកតោភាគី។
ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា
The An Ses area is located within Cambodian territory, according to the 1:200,000 scale map and the Boundary-marking records (Procès-Verbaux, PV) of the Franco-Siamese Boundary Commission of 1908 and 1919, as well as the unilateral Thai-drawn L7017 map at a scale of 1:50,000.
—H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs

