ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

ការអភិវឌ្ឍ
កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ យើងបានជ្រើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ យើងបានជ្រើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
We have delivered a formal notice to Thailand and to the Secretary-General of the United Nations to begin compulsory conciliation proceedings under the United Nations Convention on the Law of the Sea (UNCLOS). We have taken this step to protect Cambodia’s sovereignty and maritime rights in accordance with international law. See less


ការអភិវឌ្ឍ
អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខដំណែងអភិបាលស្រុកស្វាយចេក និងស្រុកថ្មពួក
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់មុខតំណែងលោក ស៊ុត ង៉ុយ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរងស្រុកព្រះនេត្រព្រះ ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ពិធីសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកថ្មពួក
ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុ រាត្រី ក្រើនរម្លឹកដល់អភិបាលស្រុកស្វាយចេកថ្មី៖ ត្រូវរឹតបន្តឹងសន្តិសុខ និងពង្រឹងសេវាសាធារណៈតាមគោលការណ៍ «ធ្វើឱ្យបាន លឿន និងតម្លាភាព»
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុកស្វាយចេក ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងការកែទម្រង់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


ការអភិវឌ្ឍ
ក្នុងស្មារតីមិនទុកពលរដ្ឋចោល! រាជរដ្ឋាភិបាលបើកដំណើរការ «ផ្សារបណ្តោះអាសន្ន» ធានាជីវភាពជូនពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
ក្នុងស្មារតី «មិនទុកពលរដ្ឋណាម្នាក់ចោល» និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះផ្ទាល់ដើម្បីពិនិត្យទីតាំង និងប្រកាសបើកដំណើរការផ្សារបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួនជាង២៨០០គ្រួសារដែលកំពុងរស់នៅបណ្តោះអាសន្នក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦


ការអភិវឌ្ឍ
បន្ទាយមានជ័យ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពី ការពិនិត្យជាសកលតាមកាលកំណត់ (UPR) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ប្រារព្ធធ្វើនៅសាលប្រជុំ(ក) ។


ការអភិវឌ្ឍ
ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ទទួលការផ្តល់បទពិសោធន៏ អប់រំ និងដាក់គោលដៅនៃកាសិក្សារៀនសូត្រពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់បទពិសោធន៏ អប់រំ និងផ្តល់ពិធីសាស្រ្តខ្លះ ក្នុងការអានសៀវភៅ សរសរអត្ថបទ និពន្ឋរឿង ចំរៀង និងការរស់នៅអោយមានគុណធម៍ មេត្តាធម៏ សុជីវធម៍ ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសត្រូវចេះដាក់គោលដៅនៃកាសិក្សារៀនសូត្រ ដល់ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន និងសិស្សានុសិស្សចូលរួមជាច្រើនកាលពីថ្ងៃកន្លងទៅថ្មីនេះ។


ការអភិវឌ្ឍ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOTចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយការងារចាំបាច់ដល់កម្លាំងនគរបាលទូទាំងខេត្ត
អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយការងារចាំបាច់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។


ការអភិវឌ្ឍ
ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំពិភាក្សា និងសិក្សាស្វែងយល់ពីការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នាសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំពិភាក្សា និងសិក្សាស្វែងយល់ពី «សកម្មភាពបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


ការអភិវឌ្ឍ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៦ ឧសភា ២០២៦


ការអភិវឌ្ឍ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុងអ៊ីនឆន់ នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦-- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Park Joo Bong


ការអភិវឌ្ឍ
បន្ទាយមានជ័យប្រមូលបានថវិកាជាង១៨ម៉ឺនដុល្លារ ក្នុងទិវាកាកបាទក្រហម ខណៈឯកឧត្តម ឌិត ទីណា ជំរុញស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
សាមគ្គីភាព និងទឹកចិត្តមនុស្សធម៌ដ៏ខ្លាំងក្លាត្រូវបានស្តែងឡើងយ៉ាងច្បាស់ នៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការកៀរគរថវិកាបានរហូតដល់ទៅជាង ១៨០,០០០ ដុល្លារអាមេរិក ពីសំណាក់សប្បុរសជនគ្រប់ទិសទី ដើម្បីយកទៅបម្រើឱ្យសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ។

