ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
បន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ជាមួយនាយក និងនាយិកាសាលាបឋមសិក្សាគោលដៅទូទាំងខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ថ្ងៃទីសៅរ៍ ទី២៥ ខែកក្តដា ឆ្នាំ២០២៦នេះ
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិកាកម្មវិធី អូស្ត្រាលី អាមេរិកាំង លោកម៉ៅ សុខវិសាល នាយកសាខាទី១៣ សិរីសោភ័ណ លោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ បន្ទាយមានជ័យ និង លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅភាសាខ្មែរ សាលាអន្តរជាតិ យូ អេស អេ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, សាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ។


អប់រំ និងកីឡា
សកម្មភាពថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ចុះពិនិត្យការបង្រៀន និងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំនៅតំបន់ព្រំដែន
នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសហការី ព្រមទាំងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យសកម្មភាពបង្រៀន និងរៀន ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាបឋមសិក្សាបឹងតាស្រី និងសាលាបឋមសិក្សាតាម៉ាំង ស្ថិតនៅឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងសាលារៀនទាំងពីរ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។


អប់រំ និងកីឡា
អភិបាលស្រុកថ្មពួក អញ្ជើញបើកវិញ្ញាសាប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យថ្មពួក
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក រ័ត្ន ថាសុីណង់ អភិបាល នៃគណៈអភិបាលស្រុកថ្មពួក រួមនឹងលោកស្រីអភិបាលរងស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសាកល្បងថ្នាក់ទី១២ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យថ្មពួក ខេត្តបន្ទាយមានជ័យ។
ការរៀបចំការប្រឡងសាកល្បងនេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព កម្រិតយល់ដឹង និងការត្រៀមខ្លួនរបស់សិស្សានុសិស្សថ្នាក់ទី១២ មុននឹងឈានទៅដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ (បាក់ឌុប) នាពេលខាងមុខ ព្រមទាំងជាការហាត់សមទៅនឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងផងដែរ។


អប់រំ និងកីឡា
កាកបាទក្រហមខេត្តបន្ទាយមានជ័យ បណ្តុះបណ្តាល «យុវជនជំនាន់ក្រោយ» ឱ្យក្លាយជាឆ្អឹងខ្នងនៃសកម្មភាពមនុស្ស ធម៌ និងការសង្គ្រោះជីវិត
ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់យុវជនឱ្យក្លាយជាកម្លាំងចលករដ៏សកម្មក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះបើកវគ្គបំប៉នជំនាញយ៉ាងសំខាន់ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទ ក្រហ មកម្ពុជា ចំនួន ៥១នាក់ នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ដើម្បីពង្រឹងចំណេះដឹងផ្នែកជំនាញសង្គ្រោះ និងការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពសហគមន៍កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៦។


អប់រំ និងកីឡា
ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ចូលរួមសម្របសម្រួលកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតក្លិបកីឡាបាល់ទាត់ វិសាខា» នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អឿន គីរីពេជ្រ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ តំណាងឱ្យ លោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត បានដឹកនាំសមាជិក សមាជិកា ចូលរួមសម្របសម្រួលយ៉ាងសកម្មក្នុងកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប១០ឆ្នាំនៃការបង្កើតក្លិបកីឡាបាល់ទាត់វិសាខា»។


អប់រំ និងកីឡា
ឱកាសមាសមកដល់ហើយ! សាកលវិទ្យាល័យធំៗចំនួន៣ របស់វៀតណាម ផ្ដល់អាហារូបករណ៍ ១០០% ជូនសិស្ស-និស្សិតខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យធំៗចំនួន ៣ មកពីប្រទេសវៀតណាម សហការជាមួយសាកលវិទ្យាល័យចេនឡា បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសឱ្យទៅសិក្សានៅប្រទេសវៀតណាម ឬការចុះមកបង្រៀនផ្ទាល់ដល់មូលដ្ឋានតាមការស្នើសុំ។


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សា របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ។


អប់រំ និងកីឡា
អភិបាលស្រុកមង្គលបូរី អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង៖ ០៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូ និងបើកកញ្ចប់វិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់សម័យប្រឡង៖ ០៦ កក្កដា ២០២៦ ស្ថិតនៅក្នុងមណ្ឌលប្រឡងចំនួនពីរ គឺ មណ្ឌលវិទ្យាល័យមង្គលបូរី និង មណ្ឌលវិទ្យាល័យ ហ៊ុន សែន មង្គលបូរី។


អប់រំ និងកីឡា
សាលាចំណេះទូទៅ អ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ នៃកម្មវិធីសិក្សាជាតិ ថ្នាក់សាលា
នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ ២០២៦ សាលាចំណេះទូទៅអ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ នៃកម្មវិធីសិក្សាជាតិ ថ្នាក់ សាលា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ ពង្រឹងសមត្ថភាព និងការចងចាំ ព្រមទាំងបណ្តុះភាពក្លាហាន និង ស្មារតីប្រកួតប្រជែងវិជ្ជមានដល់កូនៗសិស្សានុសិស្ស។


អប់រំ និងកីឡា
(update )អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”។
ក្នុងឱកាសនៃការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ TVET DAY ក្រសួងនឹងរៀបចំការតាំងបង្ហាញឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ សម្រាប់ការបណ្ដុះបណ្ដាលជំនាញរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមានការតាំងបង្ហាញសមិទ្ធផលជាច្រើនទៀតតាមបណ្ដាក្រសួងនានា ដែលកម្មវិធីនេះនឹងចាប់ផ្ដើមឡើងពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។

