ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
ជាសិស្សតំបន់ដាច់ស្រយ៉ាលក៏អាចទទួលបានលទ្ធផលយ៉ាងល្អ
សិស្ស វូ លិញជឺ រៀននៅវិទ្យាល័យ ហ៊ុន សែន ណាំតៅ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
#ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ទទួលបាននិទ្ទេស B


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សម្រាប់ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងទិសដៅអនុវត្តគម្រោង Empower នៅស្រុកភ្នំស្រុក
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងទិសដៅការងារបន្តរបស់ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (Empower) នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តំណាងចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ
ដោយមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់កងកម្លាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាង គឺលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០,០០០រៀល (ប្រាំសែនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនលោកស្រីវរសេនីយ៍ទោ លុយ លក្ខិណា នាយរងការិយាល័យសុខាភិបាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រះនេត្រព្រះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញជាអធិបតីក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ អាណត្តិទី៤ ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាកំណត់ចំណីផ្លូវបុរាណក្នុងស្រុកភ្នំស្រុក
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក តំណាងលោកស្រី ចំរើន ដាណេ អភិបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងកំណត់ចំណីផ្លូវបុរាណ នៅភូមិត្រពាំងថ្មកណ្តាល និងភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឡោ ដាវុធ៖ ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន
ការកំណត់ឱ្យបានច្បាស់លាស់នូវព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ មិនត្រឹមតែជាការងារបច្ចេកទេសពាក់ព័ន្ធនឹងផែនទីប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់។នេះជាការលើកឡើងរបស់ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


បរិស្ថាន
ធុងសំរាម ៧៦៥ធុង ជំរុញឱ្យវត្តអារាមទូទាំងខេត្តបន្ទាយមានជ័យ បានរួមចំណែករក្សាអនាម័យ បរិស្ថាន និងមានសោភណភាព
ដោយមើលឃើញថា វត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជា និងជាទីប្រតិបត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងដែលប្រជាពលរដ្ឋជួបជុំគ្នាក្នុងពិធីបុណ្យប្រពៃណី និងសកម្មភាពសាសនាផ្សេងៗជាប្រចាំ ការរក្សាអនាម័យ សណ្តាប់ធ្នាប់ និងបរិស្ថានស្អាតនៅតាមទីវត្តអារាម ក៏ជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ និងសោភណភាពមូលដ្ឋានផងដែរ។


សុខាភិបាល
ពង្រឹងសមត្ថភាពមណ្ឌលសុខភាព៖ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា ចុះពិនិត្យផ្ទាល់ និងជំរុញគុណភាពសេវាសុខាភិបាលនៅខេត្តបន្ទាយមានជ័យ
ក្នុងបរិបទដែលការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានកាន់តែមានសារៈសំខាន់ ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពត្រូវបានចាត់ទុកជាចំណុចស្នូលមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាដែលមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៅក្បែរមូលដ្ឋានរស់នៅរបស់ខ្លួន។


វីដេអូ
កែប្រែមុខមាត់ថ្មី ផ្ដល់សេវាកាន់តែទំនើបមន្ទីរពេទ្យបង្អែកភ្នំស្រុក
កែប្រែមុខមាត់ថ្មី ផ្ដល់សេវាកាន់តែទំនើប
#មន្ទីរពេទ្យបង្អែកភ្នំស្រុក ស្ថិតនៅក្នុង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ


ការអភិវឌ្ឍ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វេីនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។

