ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះវាយតម្លៃប្រព័ន្ធធារាសាស្ត្រផ្ទាល់ដល់ទីតាំង ដើម្បីស ង្គ្រោះស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធពីហានិភ័យទឹកជំនន់
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះវាយតម្លៃប្រព័ន្ធធារាសាស្ត្រផ្ទាល់ដល់ទីតាំង ដើម្បីស ង្គ្រោះស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធពីហានិភ័យទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះពិនិត្យនិងវាយតម្លៃស្ថានភាពទឹកជំនន់ដល់ទីតាំងជាក់ស្តែងនៅក្ងុងតំបន់ដែលទទួលរងផលប៉ះពាល់ដោដោយសារគ្រោះធម្មជាតិនេះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពារសុវត្ថិភាព និងសុខភាពប្រជា ពលរដ្ឋនៅទីទួលសុវត្ថិភាព ខណៈទឹកជំនន់ជម្លៀសមនុស្សជាង ៦ពាន់នាក់
គ្រោះធម្មជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពារសុវត្ថិភាព និងសុខភាពប្រជា ពលរដ្ឋនៅទីទួលសុវត្ថិភាព ខណៈទឹកជំនន់ជម្លៀសមនុស្សជាង ៦ពាន់នាក់
ក្នុងពេលដែលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យកំពុងបន្តបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានបង្កើនការយកចិត្តទុកដាក់លើការជម្លៀសប្រជា ពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងធានាស្បៀង អាហារ សន្តិសុខ សុវត្ថិភាព និងសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
សុខាភិបាល
ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ទោះបីស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួន និងធ្វើឱ្យការធ្វើដំណើររបស់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងប្រជា ពលរដ្ឋមានការលំបាកយ៉ាងណាក្តី ក៏មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅតែបន្តប្រឹងប្រែងសម្របសម្រួល និងដោះស្រាយបញ្ហាជាក់ស្តែងជាប្រចាំ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាឱ្យសេវាពិនិត្យ និងព្យាបាលជំងឺនៅតែបន្តទៅដល់ប្រជាពលរដ្ឋតាមតម្រូវការ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ១.៤១២គ្រួសារ នៅក្រុងប៉ោយប៉ែត
សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ១.៤១២គ្រួសារ នៅក្រុងប៉ោយប៉ែត
កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជា ពលរដ្ឋចំនួន ១.៤១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដើម្បីជួយសម្រាលការលំបាក និងដោះស្រាយជីវភាពចំពោះមុខរបស់ប្រជាពលរដ្ឋបានមួយកម្រិត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រុមការងាររាជរដ្ឋាភិបាល បានចុះពិនិត្យនិងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់នៅមូលដ្ឋានឃុំសំបួរ
គ្រោះធម្មជាតិ
ក្រុមការងាររាជរដ្ឋាភិបាល បានចុះពិនិត្យនិងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់នៅមូលដ្ឋានឃុំសំបួរ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះធម្មជាតិ លោក ឡុង ហួត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំបួរ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ និងមន្ត្រីកសិកម្ម សហការជាមួយអាជ្ញាធរដែនដីឃុំសំបួរ បានចុះបេសកកម្មផ្ទាល់ដល់មូលដ្ឋាន ដើម្បីធ្វើការស្រង់ទិន្នន័យ ពិនិត្យស្ថានភាពគ្រួសារប្រជាពលរដ្ឋ និងវាយតម្លៃលើទំហំផ្ទៃដីស្រែដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺជាមណ្ឌលថែទាំសុខភាពដ៏ទុកចិត្តមួយ ដែលបាននិងកំពុងបេសកកម្មបម្រើសេវាសង្គ្រោះ និងព្យាបាលយ៉ាងសកម្មជូនសហគមន៍។
សុខាភិបាល
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺជាមណ្ឌលថែទាំសុខភាពដ៏ទុកចិត្តមួយ ដែលបាននិងកំពុងបេសកកម្មបម្រើសេវាសង្គ្រោះ និងព្យាបាលយ៉ាងសកម្មជូនសហគមន៍។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី៖ ទីបង្អែកសុខភាពដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ប្រជាពលរដ្ឋ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព
បន្ទាយមានជ័យ​ ៖​ នៅយប់ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ អមដំណើរដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្ត​ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ​ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង​ មកកាន់ទីទួលសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សប្បុរសជនឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ៥០០ឈុត តម្លៃ ៧,០០០ដុល្លារ ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
សកម្មភាពអាជ្ញាធរ
សប្បុរសជនឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ៥០០ឈុត តម្លៃ ៧,០០០ដុល្លារ ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
រដ្ឋបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប៊ុន គឹមអ៊ី លោក ម៉ា សុផាត និងលោកស្រី អ៊ី ទីណា ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន ៥០០ឈុត ដែលមានតម្លៃសរុបប្រមាណ ៧,០០០ដុល្លារអាមេរិក ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យផលប៉ះពាល់ពីស្ថានភាពទឹកនៅឃុំទឹកជោរ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យផលប៉ះពាល់ពីស្ថានភាពទឹកនៅឃុំទឹកជោរ
នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំលោកអធិការនគរបាលស្រុក ក្រុមការងារស្រុក លោកមេឃុំ និងលោកមេភូមិ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ជាក់ស្តែងដែលកំពុងកើតមាននៅក្នុង ភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរសង្កាត់ភ្នៀត ប្រើអេស្កាវ៉ាទ័រកាយដីទប់ទឹកការពារផ្លូវ និងអំពាវនាវឱ្យរថយន្តធុនធំជៀសវាងការធ្វើដំណើរ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរសង្កាត់ភ្នៀត ប្រើអេស្កាវ៉ាទ័រកាយដីទប់ទឹកការពារផ្លូវ និងអំពាវនាវឱ្យរថយន្តធុនធំជៀសវាងការធ្វើដំណើរ
នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមូលដ្ឋានភូមិ នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍កាយដីទប់លំហូរទឹក នៅចំណុច ភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឱ្យទឹកហូរកាត់ផ្លូវ ដែលអាចបង្កផលប៉ះពាល់ និងធ្វើឱ្យខូចខាតផ្លូវថ្នល់។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាពផ្សារចិនខ្មៅ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាពផ្សារចិនខ្មៅ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក មាស ដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រះពន្លា ព្រមទាំងក្រុមការងារ លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង-សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលស្ថានភាពប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ផ្សារចិនខ្មៅ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត