ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ!
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ និងមន្រ្តីរាជការជាច្រើនរូបទៀត។


វីដេអូ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការប្រើប្រាស់បច្ចេកវិទ្យា AI ដោយទំនួលខុសត្រូវ (Responsible AI)
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការប្រើប្រាស់បច្ចេកវិទ្យា AI ដោយទំនួលខុសត្រូវ (Responsible AI) គឺជាការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងលក្ខណៈមួយដែលមានក្រមសីលធម៌ តម្លាភាព និងមានសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។


វីដេអូ
ឧត្តមសេនីយ៍ឯក លឺម តុងហួត៖ រួមគ្នាសម្របសម្រួលឱ្យអ្នកញៀនគ្រឿងញៀនទទួលបានការព្យាបាលដោយមិនគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាល ៥៥៦កន្លែង
«ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន!»
ជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតភ្លឺស្វាង!


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ផ្តោតលើការពិនិត្យសកម្មភាពការងារ និងទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ សាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ជុំរួមលើកទី១ របស់គណៈកម្មការប្រតិបត្តិថ្នាក់ខេត្ត កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា ដំណាក់កាលទី២
រៀចចំឡេីងដោយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងលេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) រួមនឹងដៃគូរពាក់ព័ន្ធ។


នយោបាយ
AOT នៅតែបន្តធ្វើឥតឈប់ ដើម្បីជាសាក្សី នៃការពិត ពីព្រំដែនកម្ពុជា-ថៃ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា បេសកកម្មសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)នៅតែបន្តបេសកកម្មចុះពិនិត្យ ផ្ទៀងផ្ទាត់ និងសង្កេតការណ៍ឥតឈប់នៅបន្ទាត់ព្រំដែន ដើម្បីធ្វើជាសាក្សីនៃការពិតពីព្រំដែនកម្ពុជា-ថៃ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះល្បាតផ្ទាល់ និងអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ នៅតំបន់អាងទឹកត្រពាំងថ្ម
ដើម្បីការពារ និងអភិរក្សធនធានមច្ឆាជាតិឱ្យបានគង់វង្សក្នុងរដូវត្រីពងកូន អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុក នៅផ្ទៃទឹកនៃអាងទឹកត្រពាំងថ្ម ព្រមទាំងបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ «ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ចាប់ផ្តើមពីផ្ទះរបស់អ្នក» គឺជាមូលដ្ឋានសំខាន់សម្រាប់សុខភាពគ្រួសារ និងសហគមន៍
«ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ចាប់ផ្តើមពីផ្ទះរបស់អ្នក» គឺជាសារសំខាន់ដែលត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការជ្រើសរើស ការរៀបចំ និងការចម្អិនម្ហូបអាហារដែលមានសុវត្ថិភាព និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សមាជិកគ្រួសារ។


វីដេអូ
(វីដេអូ)សាកលវិទ្យាល័យបណ្ដុះបណ្ដាលវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល ខេត្តបន្ទាយមានជ័យ....!!!
(បន្ទាយមានជ័យ) សាកលវិទ្យាល័យ អន្តរជាតិ IU សាខាខេត្តបន្ទាយមានជ័យ ពិតជាបានត្រៀមចិត្តត្រៀមកាយ និងលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក៏ដូចជានិស្សិតរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត ជាពិសេសទទួលសិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៩ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


វីដេអូ
(វីដេអូ)បេក្ខនារីកូនភ្លោះ សិក្សានៅ វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេសA ទាំងពីរនាក់បងប្អូន។
តំណាងសិស្សានុសិស្ស ដែលបានប្រឡង អារម្មណ៍ពេលនេះ គឺភ័យផង និងអរផង! រយៈពេល ១២ ឆ្នាំកន្លងមកនេះ ពួកយើងបានខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង ពិសេសការខិតខំរំលឹកមេរៀននាប៉ុន្មានខែចុងក្រោយ។ ទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ ក៏ពួកយើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយនេះជាចំណុចចាប់ផ្តើមនៃផ្លូវជីវិតថ្មី ក្នុងការឈានទៅបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ។


វីដេអូ
លោក ឃ្លោក នួយ បានដឹកនាំកម្លាំងចម្រុះស្រុក ចុះល្បាត និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហី រីហាំង អភិបាលរងស្រុក និងជាប្រធានគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិអាងត្រពាំងថ្ម ដឹកនាំក្រុមការងារកម្លាំងចម្រុះចុះល្បាតក្នុងតំបន់អាងនៅតាមមធ្យោបាយទូកស្មាច់២គ្រឿង និងកម្លាំងសរុប ១១នាក់ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។


អប់រំ និងកីឡា
ទិដ្ឋភាពសិក្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន មកមើលលទ្ធផលប្រឡងបាក់ឌុប
នៅព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បរិយាកាសនៅតាមគ្រឹះស្ថានសិក្សានានា ពិសេសនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។


សេចក្តីជូនដំណឹង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl
#អមត #AMT

