ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមស្វែងរកព័ត៌មានព្រំដែនពីប្រភពផ្លូវការ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល
កំពង់ឆ្នាំង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានរំលឹកដល់ប្រជាពលរដ្ឋឱ្យតាមដានព័ត៌មានព្រំដែនចេញពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល មុននឹងជឿ ឬចែករំលែក ដើម្បីចៀសវាងការទទួលបាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំក្នុងសង្គម។


វីដេអូ
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ ក្រើនរម្លឹកសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតភ្លឺស្វាង
បន្ទាយមានជ័យ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹក និងជំរុញយ៉ាងទទូចដល់កូនក្មួយសិស្សានុសិស្សទាំងអស់ ត្រូវតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងឱ្យបានពូកែ និងត្រូវប្ដេជ្ញាចិត្តចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាមហន្តរាយបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។


អប់រំ និងកីឡា
យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ យុវសិស្ស ផូ បញ្ញាឫទ្ធិ ជាសិស្សសិក្សានៅថ្នាក់ទី៩ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន និងចែករំលែកចំណេះដឹង ខណៈទទួលបានជ័យលាភី និងដណ្ដើមបាននូវមេដាយជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិជាច្រើន។ ជ័យជម្នះនេះបាននាំមកនូវកិត្តិយសថ្មីមួយទៀតសម្រាប់ខ្លួនឯង គ្រួសារ និងសាខាសិក្សារបស់ខ្លួន។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក និងប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការផាកពិន័យ និងការបែងចែក ចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកលោកឧត្តមសេនីយ៍ អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ អញ្ជើញដឹកនាំ ការិយាល័យជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការផាកពិន័យ និងការបែងចែក ចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ប្រចាំខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦ តាមប្រព័ន្ធ ZOOM នៅ សាល ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួចស្ថានទម្ងន់ទោស (កាប់ប្លន់) ដោយសារការប្រព្រឹត្តអំពើហិង្សា...
(បន្ទាយមានជ័យ): នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀ គីមឆេ (ស៊ីង) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីកាប់ប្លន់ម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខធនាគារABA ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះដែលកំពុងធ្វើដំណើរតាមផ្លូវនិងទាញកំបិតដេញកាប់មកលើជនរងគ្រោះ ហើយយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AF-2358 ហើយជិៈគេចខ្លួន។


សកម្មភាពអាជ្ញាធរ
អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការផ្តល់សេវាថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ក្រុងសិរីសោភ័ណ៖ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សូមជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសិរីសោភ័ណ និងមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ព្រមទាំងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាព ក្រោម ១៨០ថ្ងៃ សូមអញ្ជើញមកថត និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។


ការអភិវឌ្ឍ
ក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋស្រុកថ្មពួក! អភិបាលស្រុកចុះពិនិត្យផ្លូវទៅវត្តរលំជ្រៃ ដែលខូចខាតរាប់ឆ្នាំ និងដាក់ស្នើសុំជួសជុលទៅថ្នាក់ដឹកនាំ
ស្រុកថ្មពួក៖ ការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ជាពិសេសអ្នកដែលត្រូវធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់វត្តរលំជ្រៃ ដែលបានរងការខូចខាត និងទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពេលនេះកំពុងទទួលបានក្តីសង្ឃឹមថ្មី បន្ទាប់ពីអាជ្ញាធរស្រុកបានចុះពិនិត្យស្ថានភាពជាក់ស្តែង និងដាក់សំណើសុំអន្តរាគមន៍ជួសជុលទៅថ្នាក់ដឹកនាំ។


សកម្មភាពថ្នាក់ដឹកនាំ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺតម្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល


ពាណិជ្ជកម្ម
ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង"
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦—
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង" ក្រោមមូលបទ៖ "មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព" នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើនាវាក្នុងទន្លេចតុមុខ រាជធានីភ្នំពេញ។
រូបថត៖ យឹម សុវឌ្ឍនា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ!
ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត អ្នកការទូត និងអ្នកសង្កេតការណ៍អាស៊ានចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា និងប្រជាជនកម្ពុជា មិនអាចត្រូវបានលុបបំបាត់ដោយការបដិសេធ ឬការបង្វែរដាននោះឡើយ។ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយការរាយលួសបន្លា ដាក់កុងតឺន័រ និងបិទផ្លូវ និងការតាមដានជាបន្តបន្ទាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ និងមិនអាចមើលរំលងបាន។


សេចក្តីជូនដំណឹង
#សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ដើម្បីយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។
ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដោយផ្ទាល់នៅ គ.ជ.ប។


គ្រោះធម្មជាតិ
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា
សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 រួមជាមួយនឹងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែល បក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

