ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

ការអភិវឌ្ឍ
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្រុមហ៊ុន កូមិនខ្មែរ និងវិទ្យាល័យហ៊ុនសែនខ្លាកូន
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្រុមហ៊ុន កូមិនខ្មែរ និងវិទ្យាល័យហ៊ុនសែនខ្លាកូន មានការចូលរួមពីលោកស្រី សំរិទ្ធ សូរ្យជាតិ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងលោក លោកស្រីតំណាងក្រុមហ៊ុន ព្រមទាំងនាយកសាលាពាក់ព័ន្ធ ធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ការពង្រឹងសមត្ថភាពផ្នែកកិច្ចការរដ្ឋបាល និងបណ្ណសារ ជាគន្លឹះរុញច្រានមន្ត្រីមូលដ្ឋានឱ្យទាន់យុគសម័យឌីជីថល
រដ្ឋបាលខេត្តបន្ទាយមានជ័យកំពុងបោះជំហានយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា។


ការអភិវឌ្ឍ
សិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ (ខ) សាលាខេត្តមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ប.) តំណាងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។


ការអភិវឌ្ឍ
កម្លាំងជួរមុខតាមព្រំដែនខេត្តបន្ទាយមានជ័យ អបអរសាទរចំពោះអណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុ ២៨កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
កងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុ (បំពាក់ស្នប់ និងម៉ូទ័របូម) ចំនួន ២៨អណ្តូង ដើម្បីដោះស្រាយបញ្ហាប្រឈមលើការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។


ការអភិវឌ្ឍ
“គម្រោងការពង្រឹងប្រព័ន្ធថ្នាក់ជាតិដើម្បីដោះស្រាយ និងទប់ ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា”
លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងសិក្ខាសាលាសម្ពោធ គម្រោង

