ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

អប់រំ និងកីឡា
សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងជាពិសេសចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការ “មិនបោះបង់ពលរដ្ឋណាម្នាក់”, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ អញ្ជើញជាសហគណៈអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែ
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាសហគណៈអធិបតី ក្នុងពិធីប្រគល់បណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ ដល់សិស្សពូកែ និងសិស្សដែលបានឆ្លងភូមិសិក្សា នៅសាលារៀនសុវណ្ណភូមិទី២២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងអង្គការ IOM បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងអង្គការ IOM បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ


អប់រំ និងកីឡា
ទិដ្ឋភាពសិក្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន មកមើលលទ្ធផលប្រឡងបាក់ឌុប
នៅព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បរិយាកាសនៅតាមគ្រឹះស្ថានសិក្សានានា ពិសេសនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។


អប់រំ និងកីឡា
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជន ប្រឡងជាប់បាក់ឌុប ខណៈបេក្ខជនទទួលបានលទ្ធផល មិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះបេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយបេក្ខជនទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។


អប់រំ និងកីឡា
ក្រសួងទេសចរណ៍ និង វឌ្ឍនៈ ហ្គោល រីហ្សត បន្តកិច្ចសហការនាំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក មកកម្ពុជាជាថ្មីក្នុងឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ចូលជួបពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍វាយកូនហ្គោលលំដាប់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៦។


អប់រំ និងកីឡា
កម្មវិធីប្រកាសតែងតាំងលោក ឧត្តម វិវឌ្ឍន៍ ជាទូតឆន្ទៈ របស់វិទ្យាស្ថានពហុបចេ្ចកទេស ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត តំណាងឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសតែងតាំងលោក ឧត្តម វិវឌ្ឍន៍ ជាទូតសុឆន្ទៈ ប្រចាំវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ


អប់រំ និងកីឡា
បណ្ឌិតព្រឹទ្ធាចារ្យសាសនូបត្ថម្ភក៍ កុល ផេង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាក្រុងប៉ោយប៉ែត
រៀបចំពិធីសម្ពោធសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាក្រុងប៉ោយប៉ែត


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដ៏សិក្សានុសិស្សនៃសាលាបណ្ដុះបណ្ដាលផ្នត់គំនិត និងភាសា ក្នុងក្រុងសិរីសោភ័ណ
ពិធីប្រគល់លីខិតសរសើរសម្រាប់គ្រូនិងសិស្សឆ្នើម លិខិតបញ្ជាក់ការសិក្សាគ្រប់កម្រិត២០២៥-២០២៦


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សខ្មែរឥស្លាម នៅក្រុងសិរីសោភ័ណ
លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងចែកបណ្ណសរសើរជូនដល់សិស្សានុសិស្សខ្មែរឥស្លាមប្រចាំឆ្នាំ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ។


អប់រំ និងកីឡា
ទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក) ខេត្តបន្ទាយមានជ័យ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក)នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
កិច្ចប្រជុំពិភាក្សាការងារចាំបាច់លើវិស័យពុទ្ធិកសិក្សា និងការត្រៀមប្រឡង របស់សមណសិស្សសិស្សពូកែ ផ្នែកភាសាបាលី។
បណ្ដុះបណ្ដាលគណៈគ្រប់គ្រងនិងលោកគ្រូអ្នកគ្រូពុទ្ធិកសិក្សាដែលនឹងរៀបចំធ្វើឡើងក្នុងសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមស្ថិតនៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ក្រុងសិរីសោភ័ណ។


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចូលរួមទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅសាលាបឋមសិក្សារហាត់ទឹក
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ របស់គ្រូបង្គោល និងនាយក នាយិកាសាលារៀនគោលដៅ នៃលេខាធិការដ្ឋាន គ.វ.អ. តំបន់៤ ដែលរៀបចំឡើងនៅសាលាបឋមសិក្សារហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

