ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

អប់រំ និងកីឡា
មន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរោងចម្អិនអាហារ និងបរិស្ថានសាលារៀនក្នុងមណ្ឌលភៀសសឹក
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំសហការីនៃមន្ទីរអប់រំ និងគណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ ចុះប្រជុំ និងត្រួតពិនិត្យទីតាំងរោងចម្អិនអាហារសម្រាប់សិស្សានុសិស្ស ព្រមទាំងបរិស្ថានជុំវិញសាលារៀន ស្ថិតក្នុងមណ្ឌលភៀសសឹកភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។


អប់រំ និងកីឡា
ស្មារតីរបស់កុមារា កុមារី និងសិស្សានុសិស្សនៅ «ភូមិរង់ចាំ» ពិតជាគួរឱ្យកោតសរសើរ និងជានិមិត្តរូបនៃក្តីសង្ឃឹមដ៏ភ្លឺស្វាង!
«ទំពាំងស្នងឫស្សី» នៅភូមិរង់ចាំ៖ សកម្មភាពឆ្លើយតបនឹងការលះបង់
ការសិក្សាដើម្បីអនាគត។


អប់រំ និងកីឡា
រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្ពុជាបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា
ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តក្រមថ្មី២០២៧ របស់ WADA ឱ្យបានគត់មត់ និងការបន្តពង្រឹងការអប់រំកាយ និងកីឡា បង្កើតនូវប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល ដោយបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ឆ្ពោះទៅការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ (Fair Play)។


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនសំណុំកិច្ចការប្រឡងចំនួន ៤៣ហឹប ឆ្ពោះទៅកាន់វិទ្យាល័យព្រះស៊ីសុវត្ថិ
នៅវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានដឹកនាំ និងនាំយក សំណុំកិច្ចការប្រឡងចំនួន ៤៣ហឹប ចេញពីសាលាខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបម្រើដល់ដំណើរការប្រឡងនាពេលខាងមុខ។


អប់រំ និងកីឡា
ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុប រយៈពេល២ថ្ងៃ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ, បេក្ខជនអវត្តមានចំនួន១ ៣៥២នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។


អប់រំ និងកីឡា
កម្រងរូបភាពបេក្ខជនចេញពីមណ្ឌលប្រឡងពោរពេញដោយស្នាមញញឹម និងក្ដីសង្ឃឹមក្នុងការជួបជុំជាមួយឪពុក ម្ដាយ អាណាព្យាបាល បងប្អូន អុំ ពូ មីង ក្រោយបញ្ចប់ការប្រឡងពេលព្រឹកនៃថ្ងៃទី២ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១១ សីហា ២០២៦។
ការឱបក្រសោបគ្នាដោយក្តីស្រឡាញ់នៅមុខមណ្ឌលប្រឡង គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បេក្ខជនទាំងអស់ក្នុងការបន្តដំណើរទៅមុខទៀត។


អប់រំ និងកីឡា
(វីដេអូ)អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ។
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម កុលផេង វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ សសយកខេត្ត បានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
សកម្មភាពបេក្ខជនចូលក្នុងបន្ទប់ប្រឡងរសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅមណ្ឌលប្រឡងសាលាបឋមសិក្សាសិរីសោភ័ណ និង វិទ្យាល័យអូរអំបិល ក្នុងក្រុងសិរីសោភ័ណ ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦។


អប់រំ និងកីឡា
អភិបាលខេត្តបន្ទាយមានជ័យ បានកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ បានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
ហឹប វិញ្ញាសា ប្រឡងបាក់ឌុប បានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមម៉ោង១៣:៥ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហឹប វិញ្ញាសា សម្រាប់ ដំណើរ ការ សំណេរ នៃ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រឡង៖ ១០ សីហា ២០២៦ ត្រូវ បាន ដឹក ជញ្ជូន ទៅ រក្សា ទុក នៅតាម រដ្ឋបាល សាលា រាជធានី-ខេត្ត ប្រកប ដោយ សុវត្ថិភាព ។


អប់រំ និងកីឡា
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ ជួយបង្រៀនបំប៉នបេក្ខជនបាក់ឌុបជាង ១ម៉ឺននាក់ ដែលរស់នៅតំបន់ភៀសសឹក
(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាង ១ម៉ឺននាក់ ដែលកំពុងរងផលប៉ះពាល់នៅតំបន់ភៀសសឹក ដោយក្រសួងបានផ្តល់ការបង្រៀនបំប៉នបន្ថែមដល់ពួកគេ ដើម្បីជួយសិស្សនុសិស្សទាំងនោះឱ្យទទួលពិន្ទុល្អ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក។


អប់រំ និងកីឡា
យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ យុវសិស្ស ផូ បញ្ញាឫទ្ធិ ជាសិស្សសិក្សានៅថ្នាក់ទី៩ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន និងចែករំលែកចំណេះដឹង ខណៈទទួលបានជ័យលាភី និងដណ្ដើមបាននូវមេដាយជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិជាច្រើន។ ជ័យជម្នះនេះបាននាំមកនូវកិត្តិយសថ្មីមួយទៀតសម្រាប់ខ្លួនឯង គ្រួសារ និងសាខាសិក្សារបស់ខ្លួន។


អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

