ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
លោក សេក សុខុម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាព លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ស្ថិតនៅសាលប្រជុំរបស់មន្ទីរព័ត៌មានខេត្ត។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរទទួលបន្ទុក ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល ការិយាល័យវិទ្យុ ការិយាល័យទូរទស្សន៍ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងការិយាល័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងមន្ត្រីរាជការជំនាញ ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះមហារាជ ទ្រង់ធ្វើសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់ដល់វីរកងកម្លាំង ដែលរួមគ្នាតស៊ូប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់បច្ចាមិត្ត
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្ដែងការគោរពស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាន នៅគ្រប់សមរភូមិ ដើម្បីការពារទឹកដី និងប្រជាជន។ ព្រះរាជបន្ទូលរបស់ព្រះមហារាជា ធ្វើឡើងក្នុងព្រះរាជពិធីសម្ពោធវិមានថ្មីរបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
មូលនិធិជនពិការខេត្តបន្ទាយមានជ័យ នាំយកអំណោយស្បៀងអាហារ ជូនជនមានពិការភាពក្រីក្រ ១៥នាក់ នៅស្រុកថ្មពួក
បន្ទាយមានជ័យ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ជូនជនមានពិការភាពក្រីក្រ ចំនួន ១៥នាក់ ដែលកំពុងរស់នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីគម្រោង និងសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត
នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយអំពីគម្រោង និងផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា)
(ភ្នំពេញ)៖ ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពអនុប្រធានគណៈកម្មាធិការ ព្រមទាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការចំនុះអោយក្រសួងព័ត៌មាន
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) ដោយមានការចូលរួមពីលោក ម៉ក់ រ៉េមីស្សា ជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា ដែលបានទទួលមេដាយឥស្សរិយយស ក្នុងអាជីពថតរូបសារព័ត៌មាន និងរូបថតសិល្បៈឆ្នើម ពីក្រសួងវប្បធម៌ប្រទេសបារាំង ជាគ្រូឧទ្ទេស ខណៈវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅ នៅសាលប្រជុំ AKP ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
រូបថត៖ សិរី ឧត្តម


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងជំទាវ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន គឺលោកស្រី អ៊ុក សារ៉ាន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកវិទ្យុជាតិកម្ពុជា (RNK)។ S


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិការបស់សមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព ក្នុង៣ក្រុង-ស្រុក
ថវិការបសើសមាគមន៍ ចូលរួមបុណ្យសពអតីតយុទ្ធជននិងនិវត្តជនចំនួន៥សព នៅស្រុកអូរជ្រៅ ,ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ២០គ្រួសារ នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្ត្រីចាស់ជរាចំនួន ២០ គ្រួសារ ស្ថិតនៅភូមិប្រស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំកែសម្រួលសមាសភាព និងបែងចែកភារកិច្ចការងារ
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក សឿនប្រធានក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ ដោយមានលោក ឡៅ សំពរ អនុប្រធាន បានដឹកនាំកិច្ចប្រជុំ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ បន្តដាក់ចេញវិធានការរឹតបន្តឹងត្រួតពិនិត្យជនបរទេសតាមដងផ្លូវ ដេីម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជាមួយស្ថាប័នតុលាការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត អភិបាលក្រុងស្រុកទាំង៩ ប្រារព្ធ ឡើង នៅ សាលប្រជុំ ខ សាលា ខេត្ត បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះពិនិត្យការត្រៀមរៀបចំសម្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ ISC លើកទី២ នៅភ្នំពេញ
ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈរៀបចំទីតាំងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» នៅអូស៊ីអាយស៊ី ជ្រោយចង្វារ រាជធានីភ្នំពេញ។

