ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

គ្រោះធម្មជាតិ
លោក ឃ្លោក នួយ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៨គ្រួសារ រងគ្រោះដោយទឹកជំនន់នៅស្រុកភ្នំស្រុក។
សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


គ្រោះធម្មជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពារសុវត្ថិភាព និងសុខភាពប្រជា ពលរដ្ឋនៅទីទួលសុវត្ថិភាព ខណៈទឹកជំនន់ជម្លៀសមនុស្សជាង ៦ពាន់នាក់
ក្នុងពេលដែលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យកំពុងបន្តបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានបង្កើនការយកចិត្តទុកដាក់លើការជម្លៀសប្រជា ពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងធានាស្បៀង អាហារ សន្តិសុខ សុវត្ថិភាព និងសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


គ្រោះធម្មជាតិ
ក្រុមការងាររាជរដ្ឋាភិបាល បានចុះពិនិត្យនិងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់នៅមូលដ្ឋានឃុំសំបួរ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះធម្មជាតិ លោក ឡុង ហួត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំបួរ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ និងមន្ត្រីកសិកម្ម សហការជាមួយអាជ្ញាធរដែនដីឃុំសំបួរ បានចុះបេសកកម្មផ្ទាល់ដល់មូលដ្ឋាន ដើម្បីធ្វើការស្រង់ទិន្នន័យ ពិនិត្យស្ថានភាពគ្រួសារប្រជាពលរដ្ឋ និងវាយតម្លៃលើទំហំផ្ទៃដីស្រែដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ


គ្រោះធម្មជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែតចាប់បានក្រពើមួយក្បាលអំឡុងពេលទឹកជំនន់ និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន
កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នាចាប់បានសត្វក្រពើមួយក្បាលដែលមានទំហំធំ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ខណៈតំបន់មួយចំនួនកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។


គ្រោះធម្មជាតិ
ខេត្តបន្ទាយមានជ័យ ទឹកជំនន់បន្តហក់ឡើងខ្លាំងលិចលង់ ៦ ស្រុកក្រុង និងជម្លៀសពលរដ្ឋរាប់ពាន់គ្រួសារ
ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កំពុងបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ខណៈទឹកនៅតាមស្ទឹង អូរ និងតំបន់ប្រឈមមួយចំនួនបានបន្តកើនឡើងខ្ពស់ រហូតឈានដល់កម្រិតប្រកាសអាសន្ន និងបានបង្កផលប៉ះពាល់ដល់ស្រុក-ក្រុងចំនួន ៦ ក្នុងចំណោមស្រុក-ក្រុងទាំង ៩ របស់ខេត្ត ដោយប្រជាពលរដ្ឋសរុបចំនួន ៣.៥៦២ គ្រួសារ ស្មើនឹង ១៤.៥៣១ នាក់ បានរងផលប៉ះពាល់។


គ្រោះធម្មជាតិ
អាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋជាង ១.៣០០គ្រួសារ ខណៈទឹកជំនន់ប៉ះពាល់ ៥ក្រុង-ស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ
អាជ្ញាធរ និងកម្លាំងចម្រុះនៅក្នុងខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការតាមដានស្ថានភាពទឹក និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ និងទឹកហូរមកពីប្រទេសថៃ បានបន្តបង្កផលប៉ះពាល់នៅតំបន់មួយចំនួន ជាពិសេសតាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត។


គ្រោះធម្មជាតិ
ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង
(បន្ទាយមានជ័យ) ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង សរុប ៤៥គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង


គ្រោះធម្មជាតិ
ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងក្រុមការងារចុះមូលដ្ឋានឃុំសឿ បានអញ្ជញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដោយផ្ទាល់នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


គ្រោះធម្មជាតិ
លោក ឃ្លោក នួយ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


គ្រោះធម្មជាតិ
ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម ចុះបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប
នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ដ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះបំពេញបេសកកម្មពិនិត្យ ជួសជុស និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។


គ្រោះធម្មជាតិ
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា
សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 រួមជាមួយនឹងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែល បក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។


គ្រោះធម្មជាតិ
ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរប្រុងប្រយ័ត្ន ក្រោយមានគ្រោះរញ្ជួយដីនៅជប៉ុន
ភ្នំពេញ ៖ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិពីអាជ្ញាធរជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។


គ្រោះធម្មជាតិ
និយម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

