ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីប្រកាសព័ត៌មាន
ការបំពានច្បាប់អន្តរជាតិដោយអ្នកមានអំណាច ដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្តាច់មុខ ការវាយលុកមុនដោយគ្មានហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុងនូវសុបិន នៃសន្តិសុខរួម។
ការបំពានច្បាប់អន្តរជាតិដោយអ្នកមានអំណាច ដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្តាច់មុខ ការវាយលុកមុនដោយគ្មានហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុងនូវសុបិន នៃសន្តិសុខរួម។
Violations of international law by powerful actors, including the exclusive invocation of the right to self-defense, unjustified preemptive attacks, and strategies aimed at decapitating political or military leadership, have fundamentally undermined the vision of collective security.
ប្រសាសន៍សម្តេចតេជោ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅភូមិព្រៃចាន់
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។


សេចក្តីប្រកាសព័ត៌មាន
#សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន សន្តិភាព។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ការកាន់កាប់ដោយកម្លាំង មិនបង្កើតភាពស្របច្បាប់លើអធិបតេយ្យភាពឡើយ
នៅក្នុងច្បាប់អន្តរជាតិ មានភាពខុសគ្នាជាមូលដ្ឋានរវាង «ការគ្រប់គ្រងទឹកដីជាក់ស្តែង» និង «អធិបតេយ្យភាពស្របច្បាប់»។ កងកម្លាំងប្រដាប់អាវុធអាចចូលទៅកាន់ទីតាំងមួយ ដាក់បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន សាងសង់ផ្លូវ ឬរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅដី និងលំនៅឋានរបស់ខ្លួនបាន ប៉ុន្តែសកម្មភាពទាំងនេះមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងទៅជាប័ណ្ណកម្មសិទ្ធិលើទឹកដី ឬអធិបតេយ្យភាពស្របច្បាប់បានឡើយ។


សេចក្តីប្រកាសព័ត៌មាន
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យទេសចរណ៍
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យទេសចរណ៍។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។


សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ផ្អែកលើលទ្ធផលផ្លូវការនៃកិច្ចប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងរហ័សទាន់ពេលវេលារបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ករណីកញ្ញា Siti Aishah Siregar សញ្ជាតិសិង្ហបុរី ត្រូវបានដោះស្រាយ និងបញ្ជាក់យ៉ាងច្បាស់លាស់ថាគ្មានការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬពុំមានករណីបទល្មើសឆបោកណាមួយកើតឡើងដូចការរាយការណ៍ក្នុងសារព័ត៌មានក្រៅប្រទេសមួយចំនួនឡើយ។


សេចក្តីប្រកាសព័ត៌មាន
តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា
តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១:២00,000 និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L៧0១៧ មាត្រដ្ឋាន ១:៥0,000 ដែលថៃគូសដោយឯកតោភាគី។


សេចក្តីប្រកាសព័ត៌មាន
មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទីព្រឹក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបសម្តែងការគួរសម


សេចក្តីប្រកាសព័ត៌មាន
ថ្ងៃចងចាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
វត្តគិរីរង្ស៊ី ថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្លាប់ជាទីសក្ការៈបូជា ជាទីពឹងផ្នែកស្មារតី និងជាមជ្ឈមណ្ឌលនៃជីវិតសហគមន៍ បានក្លាយជាគំនរបាក់បែក។ ព្រះវិហារ សាលាឆាន់ កុដិ ជញ្ជាំង និងដំបូល ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយគ្រាប់ផ្លោងធុនធ្ងន់របស់យោធាថៃ ខណៈព្រះពុទ្ធបដិមាជាច្រើនអង្គត្រូវខ្ទេចខ្ទី បន្សល់ទុកតែសំណល់ដ៏សោកសៅ ដែលរំឭកពីភាពឃោរឃៅនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។


សេចក្តីប្រកាសព័ត៌មាន
ប្រជាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ខណៈប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅស្រុកបន្ទាយអំពិលកំពុងបន្ត
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹកសរុបចំនួន ២០,២៨១ នាក់ នៅតាមតំបន់រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ ខណៈតំបន់មួយចំនួន រួមទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមុនពេលវិលត្រឡប់ទៅរស់នៅវិញ។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាអំពាវនាវដល់បណ្តាឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាTAC ឱ្យប្រែក្លាយគោលការណ៍របស់សន្ធិសញ្ញាទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថា សន្ធិសញ្ញានេះបន្តធ្វើជាមូលដ្ឋានសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់។
Cambodia called on all High Contracting Parties to translate the Treaty's principles into concrete actions to ensure that the TAC continues to serve as a living foundation for peace and cooperation, both within and beyond the region.

