ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
លោក ជុំ អាស្នា មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងសម្រេចចិត្តចុច ស៊ែរ (Share) ឬចែកចាយព័ត៌មានណាមួយ សូមមេត្តា ស្វែងរកប្រភពអោយបានច្បាស់ សិនមុននឹងចុចស៊ែរ ឬ ចែករំលែក។
យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ កំពុងបន្តដំណើរយ៉ាងស្វាហាប់ ដល់ខេត្តបន្ទាយមានជ័យហើយ


វីដេអូ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម សមាជិករដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋ នៅក្នុងបរិវេណសាលាស្រុកព្រះនេត្រព្រះ។


វីដេអូ
ពិធីសំណេះសំណាល និងណែនាំការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍ ឆ្នាំសិក្សា២០២៦-២០២
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ច័ន្ទវាសនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ក) ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្ត លោក ឈួន ផាណា អនុប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង-បន្ទាយមានជ័យលោកសាកលវិទ្យាធិការរង នាយករង តំណាងសាកលវិទ្យាល័យទាំង៣ (UME, CUS, NMU) រួមទាំងសមណៈនិស្សិត និស្សិត និងអាណាព្យាបាលជាច្រើនរូបផងដែរ ។


វីដេអូ
ពិធីប្រលែងកូនត្រីចំនួន ២០០០០០ក្បាល ក្រោមប្រធានបទ(ធនធានជលផលដើម្បីអនាគតខ្មែរ)នៅតំបន់ អភិរក្សវត្តស្វាយចាស់
ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ លោកឃ្លោក នួយ អធិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីលែងមេត្រីពូជ និងកូនត្រីចំនួន២០០.០០០ក្បាល នៅស្ទឹងសិរីសោភ័ណ្ឌ ក្រោមប្រធានបទ ( ធនធានជលផលដើម្បីអនាគតខ្មែរ ) ដែលរៀបចំធ្វើឡើងនៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី អន ស៊ីថា ប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកJuLien តំណាងក្រុមហ៊ុន អេមអ៊ិច មេឌា ឯ.ក


វីដេអូ
ប្រជាពលរដ្ឋជិត1000គ្រួសារ រងគ្រោះទឹកជំនន់ បានមករស់នៅទីទួលសុវត្ថិភាព មង្គលបូរី បានទទួលអំណោយ ពីឯកឧត្តម កែ គិមយ៉ាន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ។ ផលិតដោយ៖ ក្រុមការងារទូរទស្សន៍ជាតិនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ មានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួន សុភី សសុខា អមដំណើរដោយឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល នាំយកអំណោយចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ កំពុងស្នាក់នៅទីទួលសុវត្ថិភាព ទូទាំងមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៦


វីដេអូ
កម្ពុជាមិនទាមទារខេត្តបុរីរម្យ ឬសុរិន្ទឡើយ សុំត្រឹមគោរពអនុសញ្ញា១៩០៤ សន្ធិសញ្ញា១៩០៧
សុំត្រឹមគោរពអនុសញ្ញា១៩០៤ សន្ធិសញ្ញា១៩០៧ ផែនទី កំណត់ហេតុបោះបង្គោលព្រំដែន និងកិច្ចព្រមព្រៀងដែល កម្ពុជា និងថៃ បានឯកភាពគ្នា


វីដេអូ
កាកបាទក្រហម កម្ពុជា នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់ជនរងគ្រោះដោយសារទឹកជំនន់ ជិត១៥០០គ្រួសារ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត
កាកបាទក្រហម កម្ពុជា នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់ជនរងគ្រោះដោយសារទឹកជំនន់ ជិត១៥០០គ្រួសារ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត


វីដេអូ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ «ជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ មិនអាចវិលត្រលប់ទៅផ្ទះវិញបានឡើយ ព្រោះសង្គ្រាមតាមព្រំដែន កម្ពុជា-ថៃ»។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក។


វីដេអូ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដំណើរការដោយរលូនរដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់ និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧ ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។


វីដេអូ
លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន នៅស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) ដើម្បីពង្រឹងការយល់ដឹង និងសមត្ថភាពរបស់នាយកសាលា លោកគ្រូ-អ្នកគ្រូ អំពីលក្ខន្តិកៈ ក្រមសីលធម៌ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចក្នុងការបំពេញភារកិច្ច រដ្ឋបាលខេត្តបន្ទាយមានជ័យ សការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត បានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


វីដេអូ
(វីដេអូ)ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក រស់នៅភូមិរង់ចាំ កាន់តែប្រសើរឡើងជាបណ្តើរៗ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ខាភិបាលកម្ពុជា។
ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុង ភូមិរង់ចាំ ទទួលបានការផ្លាស់ប្តូរមុខមាត់ថ្មី និងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដោយសារកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងតំបន់អតីតសមរភូមិ។


វីដេអូ
ជាសិស្សតំបន់ដាច់ស្រយ៉ាលក៏អាចទទួលបានលទ្ធផលយ៉ាងល្អ
សិស្ស វូ លិញជឺ រៀននៅវិទ្យាល័យ ហ៊ុន សែន ណាំតៅ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
#ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ទទួលបាននិទ្ទេស B


វីដេអូ
កែប្រែមុខមាត់ថ្មី ផ្ដល់សេវាកាន់តែទំនើបមន្ទីរពេទ្យបង្អែកភ្នំស្រុក
កែប្រែមុខមាត់ថ្មី ផ្ដល់សេវាកាន់តែទំនើប
#មន្ទីរពេទ្យបង្អែកភ្នំស្រុក ស្ថិតនៅក្នុង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

