ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams ផលិតដោយ ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
#រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាតOnline Scams
……
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។


វីដេអូ
ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ!
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ និងមន្រ្តីរាជការជាច្រើនរូបទៀត។


វីដេអូ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការប្រើប្រាស់បច្ចេកវិទ្យា AI ដោយទំនួលខុសត្រូវ (Responsible AI)
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការប្រើប្រាស់បច្ចេកវិទ្យា AI ដោយទំនួលខុសត្រូវ (Responsible AI) គឺជាការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងលក្ខណៈមួយដែលមានក្រមសីលធម៌ តម្លាភាព និងមានសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។


វីដេអូ
ឧត្តមសេនីយ៍ឯក លឺម តុងហួត៖ រួមគ្នាសម្របសម្រួលឱ្យអ្នកញៀនគ្រឿងញៀនទទួលបានការព្យាបាលដោយមិនគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាល ៥៥៦កន្លែង
«ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន!»
ជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតភ្លឺស្វាង!


វីដេអូ
(វីដេអូ)សាកលវិទ្យាល័យបណ្ដុះបណ្ដាលវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល ខេត្តបន្ទាយមានជ័យ....!!!
(បន្ទាយមានជ័យ) សាកលវិទ្យាល័យ អន្តរជាតិ IU សាខាខេត្តបន្ទាយមានជ័យ ពិតជាបានត្រៀមចិត្តត្រៀមកាយ និងលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក៏ដូចជានិស្សិតរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត ជាពិសេសទទួលសិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៩ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


វីដេអូ
(វីដេអូ)បេក្ខនារីកូនភ្លោះ សិក្សានៅ វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេសA ទាំងពីរនាក់បងប្អូន។
តំណាងសិស្សានុសិស្ស ដែលបានប្រឡង អារម្មណ៍ពេលនេះ គឺភ័យផង និងអរផង! រយៈពេល ១២ ឆ្នាំកន្លងមកនេះ ពួកយើងបានខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង ពិសេសការខិតខំរំលឹកមេរៀននាប៉ុន្មានខែចុងក្រោយ។ ទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ ក៏ពួកយើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយនេះជាចំណុចចាប់ផ្តើមនៃផ្លូវជីវិតថ្មី ក្នុងការឈានទៅបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ។


វីដេអូ
លោក ឃ្លោក នួយ បានដឹកនាំកម្លាំងចម្រុះស្រុក ចុះល្បាត និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហី រីហាំង អភិបាលរងស្រុក និងជាប្រធានគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិអាងត្រពាំងថ្ម ដឹកនាំក្រុមការងារកម្លាំងចម្រុះចុះល្បាតក្នុងតំបន់អាងនៅតាមមធ្យោបាយទូកស្មាច់២គ្រឿង និងកម្លាំងសរុប ១១នាក់ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។


វីដេអូ
(វីដេអូ)ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ វីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យប្រតិភូធនាគារ វីង (ខេមបូឌា) ម.ក ដឹកនាំដោយលោកស្រី គង់ វិជ្ជរី អនុប្រធានប្រតិបត្តិគ្រប់គ្រងសាខា និងលក់ ព្រមទាំងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងធនាគារ វីង។


វីដេអូ
(វីដេអូ)កិច្ចប្រជុំត្រៀមទទួលថ្នាក់ដឹកនាំ ដើម្បីសម្របសម្រួលការរៀបចំកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ។
ថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បាន ដឹកនាំកិច្ចប្រជុំ ត្រៀមទទួលថ្នាក់ដឹកនាំ ចុះការងារខេត្តបន្ទាយមានជ័យ ដោយមាន ការអញ្ជើញចូលរួមដោយលោក លោកស្រី អភិបាលរង កងរាជអាវុធហត្ថ ខេត្ត ស្នងការនគរបាលខេត្ត អភិបាលស្រុក នឹង មន្ទីរអង្គភាពផ្សេងៗ ។
កិច្ចប្រជុំត្រៀមទទួលថ្នាក់ដឹកនាំ ត្រូវបានចាត់តាំងក្រុមការងារខេត្ត ដើម្បីសម្របសម្រួលការរៀបចំកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានស


វីដេអូ
(វីដេអូ)កិច្ចប្រជុំពិភាក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងទីលានទុកដាក់សំរាម និងការផលិតជីកំប៉ុស្ត នៅខេត្តបាត់ដំបង
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងទីលានទុកដាក់សំរាម និងការផលិតជីកំប៉ុស្ត នៅខេត្តបាត់ដំបង កិច្ចពិភាក្សានេះធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។


វីដេអូ
(វីដេអូ)ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារសាខាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


វីដេអូ
(វីដេអូ)ពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារីអ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


វីដេអូ
(វីដេអូ)រួមគ្នាការពារជីវិត ក្រុមគ្រួសារ និងសហគមន៍ពីជំងឺគ្រុនឈាម
បទយកការណ៍៖ រួមគ្នាការពារជីវិត ក្រុមគ្រួសារ និងសហគមន៍ពីជំងឺគ្រុនឈាម

