ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ


សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន
កម្លាំងនគរបាលស្រុកស្វាយចេកបានល្បាតនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន ៤ នាក់ នៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងភូមិសាស្ត្រភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បេីកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារ ដឹកនាំ ក្រុមប្រតិបត្តិការចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបេីកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាបស្រាវជ្រាវត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង
កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នា ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និង ដែលអនុលោមតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធី ជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ និង រួមចំណែកដល់សន្តិភាព និង ស្ថេរភាពតំបន់។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អំណោយជាសម្ភារសិក្សា ផ្តល់ជូនកុមារភៀសសឹក នៅស្លក្រាម ស្រុកស្វាយចេក
អភិបាលខេត្តបន្ទាយមានជ័យ អំណោយជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹក នៅស្លក្រាម
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹកចំនួន១៧០១៦នាក់


កសិកម្ម
សម្ដេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»
សម្ដេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»
ទិវានេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។


ការអភិវឌ្ឍ
កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ យើងបានជ្រើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ យើងបានជ្រើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
We have delivered a formal notice to Thailand and to the Secretary-General of the United Nations to begin compulsory conciliation proceedings under the United Nations Convention on the Law of the Sea (UNCLOS). We have taken this step to protect Cambodia’s sovereignty and maritime rights in accordance with international law. See less


ការអភិវឌ្ឍ
អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខដំណែងអភិបាលស្រុកស្វាយចេក និងស្រុកថ្មពួក
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់មុខតំណែងលោក ស៊ុត ង៉ុយ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរងស្រុកព្រះនេត្រព្រះ ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ពិធីសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកថ្មពួក
ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុ រាត្រី ក្រើនរម្លឹកដល់អភិបាលស្រុកស្វាយចេកថ្មី៖ ត្រូវរឹតបន្តឹងសន្តិសុខ និងពង្រឹងសេវាសាធារណៈតាមគោលការណ៍ «ធ្វើឱ្យបាន លឿន និងតម្លាភាព»
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុកស្វាយចេក ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងការកែទម្រង់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


ការអភិវឌ្ឍ
ក្នុងស្មារតីមិនទុកពលរដ្ឋចោល! រាជរដ្ឋាភិបាលបើកដំណើរការ «ផ្សារបណ្តោះអាសន្ន» ធានាជីវភាពជូនពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
ក្នុងស្មារតី «មិនទុកពលរដ្ឋណាម្នាក់ចោល» និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះផ្ទាល់ដើម្បីពិនិត្យទីតាំង និងប្រកាសបើកដំណើរការផ្សារបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួនជាង២៨០០គ្រួសារដែលកំពុងរស់នៅបណ្តោះអាសន្នក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦


ការអភិវឌ្ឍ
បន្ទាយមានជ័យ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពី ការពិនិត្យជាសកលតាមកាលកំណត់ (UPR) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ប្រារព្ធធ្វើនៅសាលប្រជុំ(ក) ។


ការអភិវឌ្ឍ
ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ទទួលការផ្តល់បទពិសោធន៏ អប់រំ និងដាក់គោលដៅនៃកាសិក្សារៀនសូត្រពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់បទពិសោធន៏ អប់រំ និងផ្តល់ពិធីសាស្រ្តខ្លះ ក្នុងការអានសៀវភៅ សរសរអត្ថបទ និពន្ឋរឿង ចំរៀង និងការរស់នៅអោយមានគុណធម៍ មេត្តាធម៏ សុជីវធម៍ ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសត្រូវចេះដាក់គោលដៅនៃកាសិក្សារៀនសូត្រ ដល់ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន និងសិស្សានុសិស្សចូលរួមជាច្រើនកាលពីថ្ងៃកន្លងទៅថ្មីនេះ។

