ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីប្រកាសព័ត៌មាន
AFP បានរាយការណ៍ថា ផ្លូវចូលភូមិបឹងត្រកួនត្រូវបានបិទដោយ កុងតឺន័រ និងបន្លាលួស ដែលបានដាក់ដោយកងកម្លាំងថៃ
AFP reported that the road leading to Boeung Trakoun village has been blocked by containers and barbed wire installed by Thai forces. ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន H.E. Neth Pheaktra, Minister of Information


វីដេអូ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams ផលិតដោយ ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
#រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាតOnline Scams
……
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។


សកម្មភាពថ្នាក់ដឹកនាំ
«កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»
លោក លី សុវណ្ណារិទ្ធ អញ្ជើញដឹកនាំមន្ត្រី ចូលរួមស្តាប់បាឋកថា ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» តាមប្រព័ន្ធ Zoom
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមស្តាប់បាឋកថាឧទ្ទេសនាមតាមរយៈប្រព័ន្ធអនឡាញ Zoom នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ។ បាឋកថានេះត្រូវបានធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»។


សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាតOnline Scams
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៦៨នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីបើកល្បែងស៊ីសងដោយខុសច្បាប់...
នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារួមដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការចុះបង្រ្កាបករណី ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីបើកល្បែងស៊ីសងដោយខុសច្បាប់ ចំនួន០២ទីតាំង ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។


នយោបាយ
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកស គណបក្សភូមិតេជោសន្តិភាព (ការ៉េ២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក
ព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សភូមិតេជោសន្តិភាព (ការ៉េ២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងសុំសេចក្តីសុខជូនប្រទេសជាតិ នៅប្រាសាទបន្ទាយឆ្មារ
នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន
បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដែលបានរៀបចំឡើងនៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅភូមិរងចាំ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិយសសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មកចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិរងចាំ ខេត្តបន្ទាយមានជ័យ ។


សុខាភិបាល
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការផ្ដល់សេវាថែទាំសុខភាពមាតានិងទារក។
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងទទួលបានការកោតសរសើរ និងការវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាតំបន់ជុំវិញ ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពមាតា និងទារក ប្រកបដោយការយកចិត្តទុកដាក់ និងជំនាញខ្ពស់។


កសិកម្ម
សិក្ខាសាលាចែករំលែកលទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែករំលែកលទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ ក្នុងគោលបំណងវាយតម្លៃលទ្ធផលពីការអនុវត្តជាក់ស្តែង លើការប្រើប្រាស់ ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ ក្នុងការដាំដុះ។


សកម្មភាពអាជ្ញាធរ
មន្ទីរពេទ្យបង្អែកប៉ោយប៉ែតពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ ដើម្បីឆ្លើយតបការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា
ការពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ គឺជាកត្តាសំខាន់មួយក្នុងការធានាគុណភាពសេវាសុខាភិបាល ជាពិសេសចំពោះជំងឺគ្រុនឈាម ដែលអាចវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ ប្រសិនបើអ្នកជំងឺមិនទទួលបានការវាយតម្លៃ ការថែទាំ និងការព្យាបាលត្រឹមត្រូវទាន់ពេលវេលា។ ក្នុងស្មារតីនេះ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម» ជូនដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អតីតយុទ្ធជន ១៧គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ផ្ទះមួយខ្នង មិនត្រឹមតែជាទីជម្រកសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អតីតយុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិ វាក៏ជានិមិត្តរូបនៃការចងចាំ ការដឹងគុណ និងការយកចិត្តទុកដាក់របស់សង្គម ចំពោះអ្នកដែលធ្លាប់ឈរជួរមុខដើម្បីបុព្វហេតុជាតិមាតុភូមិ។


សកម្មភាពអាជ្ញាធរ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចែកពាក្យប្រឡងជ្រើសរើសយោធិន ដល់សិស្ស និស្សិត និងយុវជនដោយមិនគិតថ្លៃ
ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យបុគ្គលិក នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត និងយុវជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដោយមិនគិតថ្លៃ។

