ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
CMAC បង្ហាញស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាម របស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នក សង្កេតការណ៍អាស៊ាន ១៤ប្រទេស
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖
នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh: MACPP) ចូលរួមស្តាប់បទបង្ហាញរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ។


វីដេអូ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh: MACPP) ចូលរួមស្តាប់បទបង្ហាញរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ។


ការអភិវឌ្ឍ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១ខ្នង កម្ពស់៣ជាន់ ស្មេីរនឹង១៦បន្ទប់
ពិធីនេះក៏មានការអញ្ជេីញចូលរួមប្រតិភូអមដំណេីរ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោកស្នងការ ស្នងការរង មេបញ្ជាការចំណុះស្នងការដ្ឋាននគបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ បានចូលរួមនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
កម្មវិធីប្រកាសតែងតាំងលោក ឧត្តម វិវឌ្ឍន៍ ជាទូតឆន្ទៈ របស់វិទ្យាស្ថានពហុបចេ្ចកទេស ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត តំណាងឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសតែងតាំងលោក ឧត្តម វិវឌ្ឍន៍ ជាទូតសុឆន្ទៈ ប្រចាំវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ


សកម្មភាពអាជ្ញាធរ
លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យទីតាំងចាក់បេតុង និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលបានសាងសង់ផ្ទះប៉ះពាល់លើចំណីផ្លូវ ក្នុងគម្រោងផ្លូវបេតុងអាទិភាពប្រវែង ២៣៥ម៉ែត្រ
ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ លោក ស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ បានអមដំណើរ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យទីតាំងចាក់បេតុង និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលបានសាងសង់ផ្ទះប៉ះពាល់លើចំណីផ្លូវ ក្នុងគម្រោងផ្លូវបេតុងអាទិភាពប្រវែង ២៣៥ម៉ែត្រ ស្ថិតនៅក្រោយអគារខ្ពស់ ក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកកាសែតបារាំងឈ្មោះ Le Figaro បានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយរៀបរាប់ថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា
(AKP) បន្ទាប់ពីកាសែតបារាំង Le Monde និងកាសែត la Libération កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កាសែតបារាំងមួយទៀតឈ្មោះ Le Figaroបានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយដ៏វែងមួយ និយាយពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ។ អត្ថបទស៊ើបអង្កេតនេះសរសេរដោយលោក Jean-Luc Moreau Deleris ដែលបានអញ្ជើញមកយកព័ត៌មាននៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ០៦ ភូមិ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ប្រមាណជិត ៩,០០០ បណ្ណ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋមកពីចំនួន ០៦ ភូមិ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ សរុប


វីដេអូ
បាក់ឌុបចប់ហើយ តែមិនទាន់ដឹងថាគួរជ្រើសរៀនជំនាញអ្វីមែនទេ?
មុនធ្វើការសម្រេចចិត្ត អាចស្តាប់បទពិសោធន៍ពីសិស្សដែលកំពុងសិក្សា TVET ដើម្បីស្វែងយល់ថា ការរៀនជំនាញបច្ចេកទេសជួយអ្វីខ្លះដល់ការអភិវឌ្ឍសមត្ថភាព និងការត្រៀមខ្លួនចូលទីផ្សារការងារ។ 👉 ស្តាប់បទពិសោធន៍ពិត ហើយជ្រើសរើសជំនាញដែលសមនឹងខ្លួន និងអនាគត!


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ៖ ស្ត្រី គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
(update) សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត ត បន្ទាយមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់បំពេញបន្ថែមសមាសភាពជាផ្លូវការ គណៈកម្មការ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកភ្នំស្រុក ដោយបានប្រកាសតែងតាំងលោកស្រី ចំរេីន ដាណេ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រុក ជាប្រធានអនុសាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកភ្នំស្រុក


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញកាត់ខ្សែបូដាក់ប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រមាណប្រវែង២០០ម៉ែត្រ នៅតំបន់ដាច់ស្រយាល ស្រុកភ្នំស្រុក
(update) សមិទ្ធផលថ្មីជាចំណងដៃជូនដល់ប្រជាពលរដ្ឋ ផ្លូវបេតុងមួយខ្សែប្រមាណប្រវែង២០០ម៉ែត្រ នៅក្នុងភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក


សន្តិសុខសង្គម
ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី ជួញដូរ ដោយខុសច្បាប់នៅសារធាតុញៀន
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យចំនួនប្រុស ស្រី៤នាក់ទៅតុលាការនៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ ។


សុខាភិបាល
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានដឹកនាំប្រតិភូនាយកដ្ឋានជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារ និងគាំទ្របច្ចេកទេសដោយផ្ទាល់នៅមណ្ឌលសុខភាពណាំតៅ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក
ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឃាង សុឃឿន ទីប្រឹក្សាក្រសួងសុខាភិបាល រួមជាមួយ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពណាំតៅ។

