ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចូលរួមទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅសាលាបឋមសិក្សារហាត់ទឹក
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ របស់គ្រូបង្គោល និងនាយក នាយិកាសាលារៀនគោលដៅ នៃលេខាធិការដ្ឋាន គ.វ.អ. តំបន់៤ ដែលរៀបចំឡើងនៅសាលាបឋមសិក្សារហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
មូលនិធិជនពិការខេត្តបន្ទាយមានជ័យ នាំយកអំណោយស្បៀងអាហារ ជូនជនមានពិការភាពក្រីក្រ ១៥នាក់ នៅស្រុកថ្មពួក
បន្ទាយមានជ័យ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ជូនជនមានពិការភាពក្រីក្រ ចំនួន ១៥នាក់ ដែលកំពុងរស់នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ជនជាតិថៃខុសច្បាប់ចំនួន៤៤នាក់ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបណ្ដេញជនជាថៃប្រុស ស្រីចំនួន៤៤នាក់មកស្នាក់នៅខុសច្បាប់ឲ្យទៅប្រទេសខ្លួនវិញនៅវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីគម្រោង និងសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត
នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយអំពីគម្រោង និងផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបន្ទាយមានជ័យ។


វីដេអូ
(វីដេអូ)កម្ពុជាសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែនស្ទឹងបត់ ដើម្បីធានាតម្លាភាព និងសន្តិភាពយូរអង្វែង
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។


វីដេអូ
(វីដេអូ)ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពអនុប្រធានគណៈកម្មាធិការ ព្រមទាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ។


វីដេអូ
វីដេអូក្រោមចំណងជើងថា "មនសិការភូមិរង់ចាំ"
វីដេអូក្រោមចំណងជើងថា "មនសិការភូមិរង់ចាំ" នឹងបង្ហាញអំពីការកសាងជីវភាពឡើងវិញ ការខិតខំតស៊ូ និងការប្រឹងប្រែងរបស់ពួកគាត់ ដែលជាស្មារតីគំរូមួយសម្រាប់សង្គមជាតិ


សកម្មភាពថ្នាក់ដឹកនាំ
ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា)
(ភ្នំពេញ)៖ ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


វីដេអូ
ប្រជាពលរដ្ឋ ១៨ភូមិ ក្នុងស្រុកស្វាយចេក នឹងចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ មុនការចុះបញ្ជីដីធ្លី
ប្រជាពលរដ្ឋ ១៨ភូមិ ក្នុងស្រុកស្វាយចេក នឹងចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ មុនការចុះបញ្ជីដីធ្លី


វីដេអូ
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា


វីដេអូ
(វីដេអូ)ឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិការបស់សមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព ក្នុង៣ក្រុង-ស្រុក
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ក្រុមការងារសមាគមខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ បាននាំយកថវិការបស់សមាគមខេត្ត ចូលរួមបុណ្យសពអតីតយុទ្ធជន និងនិវត្តជន ចំនួន៥នាក់ ក្នុង៣ក្រុង-ស្រុក រួមមានស្រុកអូរជ្រៅ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


នយោបាយ
FEATURE ពិភពលោក មិននៅស្ងៀមឡើយ ចំពោះយោធាថៃ បំពានកម្ពុជា ដោយខុសច្បាប់
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ។

