ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

នយោបាយ
ប្រមុខការទូតកម្ពុជា៖ សន្តិភាពគឺជាជម្រើសប្រចាំថ្ងៃ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមាន ការគិតគូរច្បាស់លាស់ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា សន្តិភាពគឺជាជម្រើសប្រចាំថ្ងៃ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមាន ការគិតគូរច្បាស់លាស់ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល១១ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន១១ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញមានទីតាំងខ្លះជាប់ពាក់ព័ន្ធបទល្មើស Online Scams។
ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្ត ចុះពិធីសារចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័នទាំងពីរ។


ការអភិវឌ្ឍ
លោកស្រី ចំរើន ដាណេ អភិបាលរងស្រុកភ្នំស្រុក ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ លោកស្រី ចំរើន ដាណេ ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុកដែលតំណែងនេះជាប្រវត្តិសាស្ត្រសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានអភិបាលស្រុកជាស្រ្តីដំបូងគេ ហេីយក៏ជាយុវជនឆ្នើមជាស្រ្តី មួយរូបនៅក្នុងខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម YB. DATO' SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៍មាន ៖ ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន
ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។


វីដេអូ
ក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋស្រុកថ្មពួក! អភិបាលស្រុកចុះពិនិត្យផ្លូវទៅវត្តរលំជ្រៃ ដាក់ស្នើសុំជួសជុល
កង្វល់ និងការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកថ្មពួក ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវឆ្ពោះទៅកាន់វត្តរលំជ្រៃ ដែលបានរងការខូចខាត និងទ្រុឌទ្រោមយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះចាប់ផ្តើមទទួលបានពន្លឺនៃក្តីសង្ឃឹមថ្មីឡើងវិញហើយ។


សេចក្តីប្រកាសព័ត៌មាន
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យទេសចរណ៍
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យទេសចរណ៍។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។


ពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ខែ


សុខាភិបាល
រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស សម្រាប់អនាគតរបស់កុមារ»
បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។


ពាណិជ្ជកម្ម
រដ្ឋមន្រ្តីសេដ្ឋកិច្ចណែនាំមន្រ្តីគយ ប្រឹងប្រែងអនុវត្តវិធានការមុតស្រួចទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់មន្រ្តីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងប្រឹងប្រែងអនុវត្តវិធានការមុតស្រួច ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ លោកឧបនាយករដ្ឋមន្រ្តី ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ជាមួយមន្រ្តីគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៥សីហា ម្សិលមិញ…។


នយោបាយ
«ការទូត យោធា ពាណិជ្ជកម្ម» ជាអ្វីដែលអ្នកវិភាគមើលឃើញពីចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលកំពុងចងភ្ជាប់យ៉ាងរឹងមាំ
ថ្ងៃព្រហស្បតិ៍ ៦ សីហា ២០២៦ អ្នកវិភាគនយោបាយនៅកម្ពុជាមើលឃើញពីសន្ទុះថ្មីបន្ថែមក្នុងទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យរវាងកម្ពុជា និងម៉ាឡេស៊ី ដែលប្រទេសទាំងពីរនេះកំពុងជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត។«សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម»ជាវិស័យដ៏មានសារសំខាន់ ដែលអ្នកវិភាគមើលឃើញពីចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី។

