ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមកម្ពុជាខេត្ត អញ្ជើញ ចូលរួមជាអធិបតី ក្នុងទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ២០២៦
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមកម្ពុជាខេត្ត អញ្ជើញ ចូលរួមជាអធិបតី ក្នុងទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ២០២៦ ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦


សុខាភិបាល
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ ជុំទី៣ ។
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ): នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ កយ ប៊ុនថង ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្ដីពី"វឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំសន្និបាតលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧" របស់សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងបីខេត្ត(ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងការងារអាហារូបករណ៍ តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting
លោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំអនុប្រធាន សមាជិក សមាជិកា ចូលរួមក្នុងកិច្ចប្រជុំស្ដីពី"វឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំសន្និបាតលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧"


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់អូរជ្រៅ បន្តចុះពង្រឹងការងាររដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមទីតាំងស្នាក់នៅ
កម្លាំងក្រុមការងារចម្រុះនៃរដ្ឋបាលសង្កាត់អូរជ្រៅ បានបន្តចូលរួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ចុះអនុវត្តការងាររដ្ឋបាលនៅតាមសណ្ឋាគារ អគារ ផ្ទះ បន្ទប់ជួល និងទីតាំងស្នាក់នៅនានា ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកមង្គលបូរី បើកកិច្ចប្រជុំវិសាមញ្ញលើកទី១០ អាណត្តិទី៤
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកមង្គលបូរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១០ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកមង្គលបូរី ក្រោមអធិបតីភាពលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ។


បរិស្ថាន
ទិវាសម្អាតពិភពលោកនៅខេត្តបន្ទាយមានជ័យ បានបំផុសស្មារតីចូលរួមកាត់បន្ថយសំរាម និងថែរក្សាបរិស្ថាន
ការចូលរួមរបស់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងវិស័យឯកជន ក្នុងទិវាសម្អាតពិភពលោកលើកទី៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានក្លាយជាសកម្មភាពជាក់ស្តែងមួយក្នុងការបំផុសស្មារតីសាធារណជនឱ្យយល់កាន់តែច្បាស់ពីតួនាទី និងការទទួលខុសត្រូវរួមគ្នាចំពោះអនាម័យ និងបរិស្ថាន ជាពិសេសការកាត់បន្ថយសំរាមចាប់ពីប្រភព។


សកម្មភាពអាជ្ញាធរ
ការព្រមានទាន់ពេល គឺជាខែលការពារអាយុជីវិត៖ ខេត្តបន្ទាយមានជ័យចាប់ផ្តើមអនុវត្តគម្រោង «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា»
ការផ្តល់ព័ត៌មានព្រមានឱ្យបានទាន់ ពេលវេលា និងទៅដល់ប្រជាពលរដ្ឋគ្រប់រូប មិនត្រឹមតែជាការជូនដំណឹងអំពីគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែជាវិធានការសំខាន់ក្នុងការជួយឱ្យសហគ មន៍មានពេលវេលាត្រៀមខ្លួន ជម្លៀសខ្លួន និងការពារអាយុជីវិត និងទ្រព្យស ម្បត្តិ មុនពេលគ្រោះមហន្តរាយកើតឡើង។ នេះជាខ្លឹមសារសំខាន់ដែលត្រូវបានលើកឡើងក្នុងវគ្គសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា (EW4ALL)» នៅកម្ពុជា។


វីដេអូ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដំណើរការដោយរលូនរដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់ និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧ ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។


វីដេអូ
លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន នៅស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) ដើម្បីពង្រឹងការយល់ដឹង និងសមត្ថភាពរបស់នាយកសាលា លោកគ្រូ-អ្នកគ្រូ អំពីលក្ខន្តិកៈ ក្រមសីលធម៌ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចក្នុងការបំពេញភារកិច្ច រដ្ឋបាលខេត្តបន្ទាយមានជ័យ សការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត បានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


បទយកការណ៍
កសិដ្ឋានចិញ្ចឹាមសត្វគោយកសាច់ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ កំពុងរីកចម្រើន និងមានសក្តានុពល តម្រូវការទីផ្សារក្នុងស្រុក
កសិដ្ឋានចិញ្ចឹមសត្វគោយកសាច់នៅ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម និងក្លាយជាប្រភពផ្គត់ផ្គង់សាច់គោដ៏មានសក្តានុពលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើងជាបន្តបន្ទាប់។
ការរីកចម្រើននៃកសិដ្ឋានចិញ្ចឹមគោយកសាច់នៅឃុំអូរបីជាន់ មិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ម្ចាស់កសិដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សន្តិសុខស្បៀង និងជំរុញសេដ្ឋកិច្ចក្នុងស្រុកអូជ្រៅឱ្យកាន់តែមានស្ថេរភាព។


វីដេអូ
(វីដេអូ)ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក រស់នៅភូមិរង់ចាំ កាន់តែប្រសើរឡើងជាបណ្តើរៗ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ខាភិបាលកម្ពុជា។
ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុង ភូមិរង់ចាំ ទទួលបានការផ្លាស់ប្តូរមុខមាត់ថ្មី និងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដោយសារកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងតំបន់អតីតសមរភូមិ។

