ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិនាំ ទៅប្រគល់ជូនដល់តំណាងគ្រួសារសពលោកអនុសេនីយ៍ឯក វ៉ាន់ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧
អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពីសំណាកលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។


ការអភិវឌ្ឍ
ក្រសួងការងារ បន្តពង្រីកឱកាសការងារ ដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។


សេចក្តីប្រកាសព័ត៌មាន
នាពេលខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីញ៉ូ ក្រសួងបរិស្ថានអំពាវនាវពលរដ្ឋចូលរួមដាំដើមឈើ
ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក អាចនឹងជួបប្រទះនូវឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ នៅក្នុងបណ្តាខែខាងមុខ។ បាតុភូតនេះ ធ្វើឱ្យសីតុណ្ហភាពកាន់តែក្ដៅខ្លាំង បង្កឱ្យអាកាសធាតុស្ងួតហួតហែងអូសបន្លាយពេលយូរ និងការកើនឡើងនៃសម្ពាធលើប្រភពធនធានទឹក ក៏ដូចជាហានិភ័យកាន់តែខ្ពស់ករណីភ្លើងឆេះព្រៃ។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី៣កក្កដា...។


វីដេអូ
កម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីឈ្មោះ ទ.ឆ.វ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


វីដេអូ
កម្មវិធីសប្បុរសធម៌ កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ ដល់កុមារកម្ពុជា
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ ដល់កុមារកម្ពុជា ដែលជាអំណោយមនុស្សធម៌ សប្បុរសជនមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងបងប្អូនសប្បុរសជននៅភ្នំពេញ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះចៅអធិការវត្តក្នុងស្រុកមង្គលបូរី លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកសាលាទាំង៥ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើននាក់ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។


វីដេអូ
ឯកឧត្តម អ៊ុំ រាត្រី ណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុកទាំងអស់ ត្រូវធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ឱ្យបានច្បាស់លាស់
បន្ទាយមានជ័យ៖ ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុក ទាំងអស់ ត្រូវរួមសហការគ្នាជាមួយ និងមូលដ្ឋានក្នុងការស្រង់ស្ថិតិទិន្នន័យ ធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និង និវត្តជននៅក្នុងមូលដ្ឋានរបស់ខ្លួនដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់ រវាងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើរបាយការណ៍មកលេខាធិការដ្ឋាន នៃ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ធ្វើការស្រង់ ទិន្ន័យ ត្រួតពិនិត្យ និងវាយតម្លៃ» នេះជាការលើកឡើង របស់ឯកឧត្តម អ៊ុ រាត្រី ប្រធាន អ.ន.ក. ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងកម្មពិធីប្រកាសសមាសភាព ក្រុមការងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីឈ្មោះ ទ.ឆ.វ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


កសិកម្ម
កិច្ចសន្យាផលិតកម្មកសិកម្ម៖ ផ្លូវឆ្ពោះទៅរកស្ថិរភាពទីផ្សារ និងការលើកកម្ពស់គុណភាពស្រូវ «ផ្ការំដួល» នៅបន្ទាយមានជ័យ
ក្នុងគោលបំណងធានានិរន្តរភាពផលិត កម្មស្រូវ និងបង្កើនប្រាក់ចំណូលជូនកសិករ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «ការផលិតស្រូវផ្ការំដួលតាមកិច្ចស ន្យាផលិតកម្មកសិកម្ម» នៅស្រុកថ្មពួក និងស្រុកព្រះនេត្រព្រះ ដោយមានការចូ លរួមពីតួអង្គសំខាន់ៗទាំងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករ។


កសិកម្ម
មន្ត្រីជំនាញចុះស្រង់ទិន្នន័យគ្រួសារភៀសសឹកភូមិរង់ចាំ ត្រៀមប្រកួតប្រជែង “ផ្ទះស្អាត និងការធ្វើកសិកម្ម”
ដើម្បីជំរុញចលនាការរស់នៅស្អាត និងបង្កើនផលិតភាពកសិកម្មក្នុងគ្រួសារ មន្ត្រីជំនាញមកពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះផ្ទាល់ដល់មូលដ្ឋានភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីធ្វើការស្រង់ទិន្នន័យគ្រួសារប្រជាពលរដ្ឋភៀសសឹក សម្រាប់ត្រៀមលក្ខណៈចូលរួមក្នុងកម្មវិធីប្រកួត ប្រជែងដ៏មានសារៈសំខាន់មួយគឺ “ផ្ទះស្អាត និងការធ្វើកសិកម្ម”។


សកម្មភាពអាជ្ញាធរ
កុមារក្រីក្រ ២០០នាក់ នៅភូមិរង់ចាំស្រុកស្វាយចេក ទទួលបានកង់ដើម្បីជួយសម្រួលដល់ការសិក្សា
ក្តីស្រមៃចង់បានមធ្យោបាយធ្វើដំណើរទៅរៀនសូត្ររបស់កុមារាកុមារីក្រីក្ររស់នៅក្នុងតំបន់ដាច់ស្រយាលក្បែរព្រំដែនថៃចំនួន ២០០នាក់ដែលជាកូនចៅពលរដ្ឋភៀសសឹក ត្រូវបានបំពេញ ក្រោមទឹកចិត្តសប្បុរសធម៌គ្មានព្រំដែន តាមរយៈកម្មវិធី «កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ»


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រីយ៉ត សុផល ជំរុញឲ្យនគរបាលស្រុកស្វាយចេក ពង្រឹងការគោរពពិន័យនិងការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រីសឿមសារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រីយ៉ត សុផលស្នងការរងចុះជួយពង្រឹងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានដឹកនាំកិច្ចប្រជុំវិសាមញ្ញ នឹងផ្សព្វផ្សាយអំពីផែនការរបស់ស្នងការដ្ឋាន ។ ពិធីនេះប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុក លោក វរសេនីយ៍ អនុសេនីយ៍ អធិការរង នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ សរុប២៣នាក់។


សេចក្តីប្រកាសព័ត៌មាន
អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីនអំពីសកម្មភាព AOT ថៃ អមដោយកម្លាំងប្រដាប់អាវុធថៃបានឆ្លងចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាក្នុងតំបន់ប្រាសាទខ្នារដោយគ្មានការសហការជាមួយភាគីកម្ពុជា
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រីស៊ីវ សុជាតិ ជំរុញឲ្យនគរបាលស្រុកមង្គលបូរី ល្បាតត្រួតពិនិត្យតាមមូលដ្ឋានជាប្រចាំដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សឿន សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រីស៊ីវ សុជាតិ ស្នងការរងទទួលផែនការងារភស្តុភារ ហិរញ្ញវត្ថុ ចុះជួយពង្រឹងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ ២០២៦ ។

