ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់រវាងអតីតយុទ្ធជន និងនិវត្តជន
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំ ពិធីប្រកាសសមាសភាពក្រុមការងារជំនាញ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។


សេចក្តីប្រកាសព័ត៌មាន
ប្រកាសស្តីពី ការបង្កើតភូមិនៃខេត្តបន្ទាយមានជ័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ត្រូវបានបង្កើត ភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និង ភូមិរង់ចាំ៦ ដោយ បំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ចូលរួមអបអរសាទរកម្មវិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព


សន្តិសុខសង្គម
អាជ្ញាធរថៃ បញ្ជូនពលករខ្មែរ៥១នាក់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
អាជ្ញាធរថៃ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ បានបញ្ជូនពលករខ្មែរចំនួន ៥១នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការទស្សនៈពិភពលោកសហការគ្នាបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសខួងអណ្តូងភ្ជាប់អាងអាកាស នៅភូមិរង់ចាំ
ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាក្នុងភូមិរង់ចាំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យដំណើរការខួងអណ្តូងចំនួន២ ដែលមានភ្ជាប់អាងអាកាស»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុកទាំងអស់ ត្រូវធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់រវាងអតីតយុទ្ធជន និងនិវត្តជន
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំ ពិធីប្រកាសសមាសភាពក្រុមការងារជំនាញ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រីស៊ីវ សុជាតិ ជំរុញឲ្យនគរបាលស្រុកមង្គលបូរី ល្បាតត្រួតពិនិត្យតាមមូលដ្ឋានជាប្រចាំដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
របាយការណ៍បូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា របស់លោកអធិការនគរបាល


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។


វីដេអូ
អង្គការអូខិនដិនកម្ពុជា បានសម្របសម្រួលចុះកិច្ចសន្យាជួលដីស្រែចំនួន៣០ហិចតា ជូនពលរដ្ឋ នៅភូមិរង់ចាំ(ជំរុំជនភៀសសឹក) នឹងផ្ដល់ពូជស្រូវ នឹងចុះកិច្ចសន្យាជាមួយស្ថានីយ៍ផលិតពូជស្រូវទួលសំរោងក្នុងការផ្គត់ផ្គង់ស្រូវចំនួន១០០តោន សម្រាប់កសិករភៀសសឹក
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិរង់ចាំ(ជំរុំជនភៀស សឹក)អង្គការអូខិនដិន កម្ពុជា បានសម្របសម្រួលឱ្យមាន ការចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ (១)កិច្ចសន្យារវាងថ្នាក់ដឹកនាំភូមិជោគជ័យនិងម្ចាស់ដីស្រែ ក្នុងការជួលដីស្រែចំនួន៣០ហិកតាឲ្យជនភៀសសឹកធ្វើក្នុងឆ្នាំ២០២៦នេះ កិច្ចសន្យានេះបានចុះហត្ថលេខាដោយ លោក ហ៊ិន ញៀន តំណាងម្ចាស់ដី និងលោក ប៉ែន រិទ្ធី តំណាងឱ្យប្រជាជន ៣០គ្រួសារ និងទី(២) កិច្ចសន្យារវាងម្ចាស់ត្រាក់ទ័រព្ជួរដីស្រែ ចុះហត្ថលេខាដោយលោក វណ្ណា តំណាងម្ចាស់ត្រាក់ទ័រ និងលោក ប៉ែន រិទ្ធី តំណាងឲ្យប្រជាជន៣០គ្រួសារ ដែលមានសាក្សីដោយលោក ញ៉ូវ ញ៉ាន តំណាងឱ្យអង្គការអូខិនដិន កម្ពុជា។


វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅកំឡុងពាក់កណ្តាលនិងចុងខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះចំនួន០៥នាក់ ស្តីពីករណីលួច(ទូរសព្ទ-ម៉ូតូ-ទូរទស្សន៍) ដែលប្រព្រឹត្តកាលពីថ្ងៃទី១០,១១,២២,២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នៀត សង្កាត់ភ្នៀត,ភូមិ២ សង្កាត់កំពង់ស្វាយ, ភូមិម្កាក់ សង្កាត់ម្កាក់, និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។


សេចក្តីជូនដំណឹង
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩២ ៨៦២កន្លែង សម្រាប់អ្នកខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣-៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ៖
🗓ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកថ្មពួក
🗓ថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកភ្នំស្រុក។
🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។
👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។
#MLVT #HENGSour


វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់...
នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន ដែលមានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
បង្រ្កាបក្រុមចោរលួចយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ! ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន និងម៉ូតូជាច្រើនគ្រឿង
ករណីលួច (ទូរស័ព្ទ, ម៉ូតូ, ទូរទស្សន៍) ជាច្រើនករណីក្នុងសង្កាត់ចំនួន ៤ នៃក្រុងសិរីសោភ័ណ។

