ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

អប់រំ និងកីឡា
អបអរសាទរ! ប្រតិភូកីឡាខេត្តបន្ទាយមានជ័យ ដណ្តើមបានមេដាយសរុប ២១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦
ក្នុងស្មារតីសាមគ្គីភាព និងមោទនភាពជាតិដ៏មុតស្រួច ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ក្រុមកីឡាករ-កីឡាការិនី និងអត្តពលិកជនពិការខេត្តបន្ទាយមានជ័យ បានបង្កើតនូវស្នាដៃប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង (មាស ៤, ប្រាក់ ៥ និងសំរឹទ្ធ ១២) ពីព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា ស្នាមញញឹមមានន័យលើសពីពាក្យសួស្តី ដែលបង្ហាញពីភាពកក់ក្តៅ សន្តិភាព និងក្តីសង្ឃឹម
ក្នុងពិធីបើកសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់យ៉ាងមានអត្ថន័យជ្រាលជ្រៅថា នៅកម្ពុជា ស្នាមញញឹមមិនមែនត្រឹមតែជាការបង្ហាញសួស្តីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភាពកក់ក្តៅ គឺជាសន្តិភាព និងជាក្តីសង្ឃឹម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យដឹកនាំការសម្របសម្រួល ទទួលសំណូមពរនិងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំ
ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យដឹកនាំការសម្របសម្រួល ទទួលសំណូមពរនិងដោះស្រាយសំណូមពរសេសសល់ចង់បានផ្ទះ ដីរបស់ប្រជាពលរដ្ឋភៀសសឹកមួយចំនួននៅភូមិរង់ចាំ(ទី១ ២ ៣ ៤) ឃុំស្លក្រាមស្រុកស្វាយចេក ។
នៅទីស្នាក់ការភូមិរង់ចាំទី៣ ត្រពាំងសំរោងឃុំស្លក្រាមស្រុកស្វាយចេក ។
ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៦


វីដេអូ
លោក ជុំ អាស្នា មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងសម្រេចចិត្តចុច ស៊ែរ (Share) ឬចែកចាយព័ត៌មានណាមួយ សូមមេត្តា ស្វែងរកប្រភពអោយបានច្បាស់ សិនមុននឹងចុចស៊ែរ ឬ ចែករំលែក។
យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ កំពុងបន្តដំណើរយ៉ាងស្វាហាប់ ដល់ខេត្តបន្ទាយមានជ័យហើយ


អប់រំ និងកីឡា
កម្មវិធីអាវសស្អាត អនាគត់ភ្លឺត្រចះត្រចង់ ពីរវីសូពិសេស និងចែកអាវ ៥០០០អាវ ជូនដល់សិស្សានុសិស្សនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ក្រុមហ៊ុនវីសូ ពិសេស(Viso) សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា world vision បានរៀបចំកម្មវិធីអាវសស្អាត អនាគត់ភ្លឺត្រចះត្រចង់ ពីរវីសូពិសេស និងចែកអាវ ៥០០០អាវ ជូនដល់សិស្សានុសិស្សនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ


ការអភិវឌ្ឍ
ភារធារី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជរាណាចក្រកម្ពុជា ជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម និងការវិនិយោគ
លោក KrishnaJie Partadireja ភារធារី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជរាណាចក្រកម្ពុជា រួមនឹងគណៈប្រតិភូ បានធ្វើដំណើរមកកាន់ខេត្តបន្ទាយមានជ័យ


សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (ល.ខ.ប) បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក យ៉ង់ សិក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ។


អប់រំ និងកីឡា
វិទ្យាស្ថាន ខេអាយអាយសុី សាខាខេត្តបន្ទាយមានជ័យ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងចែកបណ្ណសរសើរជូនដល់និស្សិតឆ្នើម របស់វិទ្យាស្ថាន ក្រោមប្រធានបទ "ជីវិត និងការសិក្សា នៅថ្នាក់ឧត្តមសិក្សា"
វិទ្យាស្ថាន ខេអាយអាយស៊ី សាខាខេត្តបន្ទាយមានជ័យ ជាគ្រឹះស្ថានអប់រំមួយក្នុងខេត្ត ដែលបានបើកដំណើរការបណ្តុះបណ្តាលតាំងពីឆ្នាំ២០២៥ លើជំនាញសិក្សាជាច្រើនស្របតាមតម្រូវ ការលើទីផ្សារការងារ និងមាននិស្សិតកំពុងសិក្សាជាច្រើននាក់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៦)
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៦) ពិធីនេះក៏មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម-លោក ជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សនិស្សិត យុវជន បានចូលរួមយ៉ាងច្រើនកុះករ ធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ម៉ី សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធី សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
នៅឆ្នាំ ២០២៧ ក្រុងសិរីសោភ័ណ នឹងប្រែមុខមាត់ថ្មី តាមរយៈនៃការអភិវឌ្ឍនៅតាមដងផ្លូវមួយចំនួន រួមទាំងដងស្ទឹង និងភ្នំផងដែរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សា អំពីកែលម្អសោភ័ណភាព លើកំណាត់ផ្លូវទាំង៥ខ្សែ ដងស្ទឹង និងភ្នំ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងស្ដីពី ប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ

