ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

អប់រំ និងកីឡា
កាកបាទក្រហមខេត្តបន្ទាយមានជ័យ បណ្តុះបណ្តាល «យុវជនជំនាន់ក្រោយ» ឱ្យក្លាយជាឆ្អឹងខ្នងនៃសកម្មភាពមនុស្ស ធម៌ និងការសង្គ្រោះជីវិត
ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់យុវជនឱ្យក្លាយជាកម្លាំងចលករដ៏សកម្មក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះបើកវគ្គបំប៉នជំនាញយ៉ាងសំខាន់ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទ ក្រហ មកម្ពុជា ចំនួន ៥១នាក់ នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ដើម្បីពង្រឹងចំណេះដឹងផ្នែកជំនាញសង្គ្រោះ និងការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពសហគមន៍កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៦។


អប់រំ និងកីឡា
ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ចូលរួមសម្របសម្រួលកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតក្លិបកីឡាបាល់ទាត់ វិសាខា» នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អឿន គីរីពេជ្រ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ តំណាងឱ្យ លោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត បានដឹកនាំសមាជិក សមាជិកា ចូលរួមសម្របសម្រួលយ៉ាងសកម្មក្នុងកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប១០ឆ្នាំនៃការបង្កើតក្លិបកីឡាបាល់ទាត់វិសាខា»។


អប់រំ និងកីឡា
ឱកាសមាសមកដល់ហើយ! សាកលវិទ្យាល័យធំៗចំនួន៣ របស់វៀតណាម ផ្ដល់អាហារូបករណ៍ ១០០% ជូនសិស្ស-និស្សិតខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យធំៗចំនួន ៣ មកពីប្រទេសវៀតណាម សហការជាមួយសាកលវិទ្យាល័យចេនឡា បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសឱ្យទៅសិក្សានៅប្រទេសវៀតណាម ឬការចុះមកបង្រៀនផ្ទាល់ដល់មូលដ្ឋានតាមការស្នើសុំ។


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សា របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ។


អប់រំ និងកីឡា
អភិបាលស្រុកមង្គលបូរី អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង៖ ០៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូ និងបើកកញ្ចប់វិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់សម័យប្រឡង៖ ០៦ កក្កដា ២០២៦ ស្ថិតនៅក្នុងមណ្ឌលប្រឡងចំនួនពីរ គឺ មណ្ឌលវិទ្យាល័យមង្គលបូរី និង មណ្ឌលវិទ្យាល័យ ហ៊ុន សែន មង្គលបូរី។


អប់រំ និងកីឡា
សាលាចំណេះទូទៅ អ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ នៃកម្មវិធីសិក្សាជាតិ ថ្នាក់សាលា
នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ ២០២៦ សាលាចំណេះទូទៅអ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ នៃកម្មវិធីសិក្សាជាតិ ថ្នាក់ សាលា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ ពង្រឹងសមត្ថភាព និងការចងចាំ ព្រមទាំងបណ្តុះភាពក្លាហាន និង ស្មារតីប្រកួតប្រជែងវិជ្ជមានដល់កូនៗសិស្សានុសិស្ស។


អប់រំ និងកីឡា
(update )អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”។
ក្នុងឱកាសនៃការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ TVET DAY ក្រសួងនឹងរៀបចំការតាំងបង្ហាញឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ សម្រាប់ការបណ្ដុះបណ្ដាលជំនាញរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមានការតាំងបង្ហាញសមិទ្ធផលជាច្រើនទៀតតាមបណ្ដាក្រសួងនានា ដែលកម្មវិធីនេះនឹងចាប់ផ្ដើមឡើងពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។


អប់រំ និងកីឡា
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារត្រីមាសទី២ និងត្រៀមរៀបចំទិវាជាតិ TVET Day លើកទី៩ ឆ្នាំ២០២៦
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងពិភាក្សាលើការត្រៀមរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។


អប់រំ និងកីឡា
សាកលវិទ្យាល័យ ជាតិមានជ័យ បានរៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤
សាកលវិទ្យាល័យ ជាតិមានជ័យ បានរៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤ ដែលជាកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការបញ្ចេញ សក្តានុពល ភាពច្នៃប្រឌិត និងគំនិតសហគ្រិនភាព។


អប់រំ និងកីឡា
សមណ:សិស្ស សិស្សសរុបចំនួន 1 535អង្គ/នាក់ ត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នៅវិទ្យាល័យសិរីសោភ័ណ ។
លោក យឹម សំណាងអភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡង វិញ្ញាបនបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំ២០២៥.២០២៦ នៅវិទ្យាល័យសិរីសោភ័ណ ។ សមណ:សិស្ស សិស្សសរុបចំនួន 1 535អង្គ/នាក់ ដែលកំពុងនឹងត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នាថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ នៃវិទ្យាល័យសិរីសោភ័ណនៅក្នុងខេត្តបន្ទាយមានជ័យ។

