ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងដំណើរទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈនេះ ខាងក្រោមនេះជាគំរូមតិផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ និងប្រកបដោយអត្ថន័យរបស់ ឯកឧត្តម កែ គឹមយ៉ាន ជូនចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ទទួលសម្ភារៈគ្រឿងឧបភោគ-បរិភោគ និងទូក ១គ្រឿងពីលោក កែ សួន សុភាព
សិរីសោភ័ណ៖ លោក សំបាន់ ដាណែល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ បានដឹកនាំអនុប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ ទៅទទួលសម្ភារៈគ្រឿងឧបភោគ-បរិភោគ និងទូក ១គ្រឿងពីលោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ សម្រាប់ចាត់ចែងបន្ត និងសម្រួលជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ជនលិចលំនៅដ្ឋាន ក្នុងក្រុងសិរីសោភ័ណ ការប្រកួតទទួលនេះធ្វើនៅកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ !
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ !


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះវាយតម្លៃប្រព័ន្ធធារាសាស្ត្រផ្ទាល់ដល់ទីតាំង ដើម្បីស ង្គ្រោះស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធពីហានិភ័យទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះពិនិត្យនិងវាយតម្លៃស្ថានភាពទឹកជំនន់ដល់ទីតាំងជាក់ស្តែងនៅក្ងុងតំបន់ដែលទទួលរងផលប៉ះពាល់ដោដោយសារគ្រោះធម្មជាតិនេះ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ១.៤១២គ្រួសារ នៅក្រុងប៉ោយប៉ែត
កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជា ពលរដ្ឋចំនួន ១.៤១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដើម្បីជួយសម្រាលការលំបាក និងដោះស្រាយជីវភាពចំពោះមុខរបស់ប្រជាពលរដ្ឋបានមួយកម្រិត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព
បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាពផ្សារចិនខ្មៅ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក មាស ដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រះពន្លា ព្រមទាំងក្រុមការងារ លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង-សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលស្ថានភាពប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ផ្សារចិនខ្មៅ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


សកម្មភាពថ្នាក់ដឹកនាំ
ទឹកជំនន់ឡើងលិចទីទួលសុវត្ថិភាពព្រែកជីក អាជ្ញាធរបន្ទាយមានជ័យជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅទីទួលថ្មី
ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានបន្តកើនឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់លិចលង់ទីទួលសុវត្ថិភាពព្រែកជីក ក្នុងស្រុកមង្គលបូរី ដែលជាកន្លែងប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកស្នាក់នៅជាបណ្តោះអាសន្ន ដោយហេតុនេះ អាជ្ញាធរខេត្តបានសម្រេចចាត់វិធានការបន្ទាន់ ជម្លៀសប្រជាពលរដ្ឋជាង ១០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពថ្មីនៅតំបន់ «ផ្សារចំការត្រដោក» ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជា ឆេង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរី
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរដោយលោកកែវ តារារស្មីអភិបាលស្រុកមង្គលបូរី និងក្រុមការងារចុះមូលដ្ឋានឃុំ បានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅ ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុ រាត្រី ដឹកនាំកងកម្លាំង រៀបចំទីទួលសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតំបន់ប្រឈម នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី
នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមតំបន់ទំនាបប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង ត្រង់ចំណុចផ្លូវៀងក្រុង ជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុ រាត្រី អរគុណ ដល់បងប្អូនប្រជាការពារ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាល រងខេត្ត លោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ រួមនឹងស្មៀន ចៅសង្កាត់ព្រះពន្លា


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងដឹកនាំកម្លាំងនគរបាលជាច្រើនរូប ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ជុន លាង ស្នងការរង លោកឧត្តមសេនីយ៍ត្រី ឃួន វណ្ណា ស្នងការរង អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួម ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្វធ្វើនៅគេហដ្ឋានស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ របស់គណបក្សស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) ឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សស្រុកព្រះនេត្រព្រះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភាព ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សថ្នាក់កណ្តាល ក្រុមការងារខេត្តចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ព្រមទាំងលោក លោកស្រី អនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកា នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេតព្រះ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។

