ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
ក្រសួងការងារបានធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រនៅបន្ទាយមានជ័យដែលប៉ះពាល់ដោយថៃឈ្លានពាន ខណៈដែលរោងចក្រក្នុងស្រុកកើនឡើង ឱកាសការងាររាប់ម៉ឺនកន្លែង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។


វីដេអូ
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី (English Version) See less


វីដេអូ
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះ ឆ្នាំ២០២៥) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើភណ្ឌ និងជាប្រធានប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥)» របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តបន្ទាយមានជ័យ។
ពិធីនេះធ្វើនៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរក្រសួង អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក មន្ត្រីជំនាញក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញឃុំ សង្កាត់ ។


វីដេអូ
មន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរោងចម្អិនអាហារ និងបរិស្ថានសាលារៀនក្នុងមណ្ឌលភៀសសឹក
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំសហការីនៃមន្ទីរអប់រំ និងគណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ ចុះប្រជុំ និងត្រួតពិនិត្យទីតាំងរោងចម្អិនអាហារសម្រាប់សិស្សានុសិស្ស ព្រមទាំងបរិស្ថានជុំវិញសាលារៀន ស្ថិតក្នុងមណ្ឌលភៀសសឹកភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។


វីដេអូ
(វីដេអូ)រដ្ឋបាលក្រុងសិរីសោភ័ណ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង នៅក្នុងសង្កាត់ទាំង៧ ត្រូវបានបញ្ចប់ ដោយជោគជ័យ
រដ្ឋបាលក្រុងសិរីសោភ័ណ បានការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង នៅក្នុងសង្កាត់ទាំង៧ ត្រូវបានបញ្ចប់ ប្រកបដោយបរិយាកាសស្និតស្នាល ដេីម្បីប្រមូលព័ត៌មាន ក៏ដូចជារាល់សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋាន ធ្វេីការដោះស្រាយនៅចំពោះមុខ ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជានីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតីភាព ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។


វីដេអូ
(វីដេអូ)កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...
នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងកើតសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ មករា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ


វីដេអូ
រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា លេីសំណេីរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈកាន់តែល្អប្រសើរបន្ថែមទៀត។


វីដេអូ
(វីដេអូ)ឯកឧត្តមបណ្ឌិត សាន វិសាល និងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវ ស្ពាន លូប្រអប់ និងផ្លាកឈ្មោះផ្លូវនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) គណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង១៥ម៉ែត្រ ទទឹង៨ម៉ែត្រ លូប្រអប់មុខពីរចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិអន្លង់ថ្លាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គម្រោងលេខ DRR-NC-2024-No.038) ដែលទទួលការអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ការចុះពិនិត្យនេះដោយមានការចូលរួមពីលោក សែត ចំរើន ប្រធានការិយាល័យផ្លូវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ហ្នឹងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ប្រជាពលរដ្ឋ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។


វីដេអូ
(វីដេអូ) ឯកឧត្ដម អ៊ុំ រាត្រី អញ្ជេីញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៧ភូមិ ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិកោះពង់សត្វ ភូមិតាសុខ ភូមិព្រះអង្គ ភូមិស្នាយសង្គត់ ភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ ដោយឡែកសង្កាត់កំពង់ស្វាយ មាន២ភូមិ ភូមិខ្លាកូនចាស់ និងភូមិភ្នំកន្ទួត ប្រារព្ធ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើឡើង វត្តអង្គាបុស្ស សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


វីដេអូ
(វីដេអូ)កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួល ស្ថិ


វីដេអូ
ក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋស្រុកថ្មពួក! អភិបាលស្រុកចុះពិនិត្យផ្លូវទៅវត្តរលំជ្រៃ ដាក់ស្នើសុំជួសជុល
កង្វល់ និងការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកថ្មពួក ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវឆ្ពោះទៅកាន់វត្តរលំជ្រៃ ដែលបានរងការខូចខាត និងទ្រុឌទ្រោមយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះចាប់ផ្តើមទទួលបានពន្លឺនៃក្តីសង្ឃឹមថ្មីឡើងវិញហើយ។


វីដេអូ
ឯកឧត្តម ទេព អស្នារិទ្ធ ÷ «ខំគិតទើបយល់ នៅពេលយល់ហើយ ទើបមិនចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នាំឱ្យមានគ្រោះថ្នាក់ និងវឹកវរនៅក្នុងសង្គម»
យុវជនប្រើប្រាស់បណ្តាញសង្គមប្រកបដោយចំណេះដឹងខ្ពស់ ក្រោយពីបានចូលរួមក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ »ជំហានទី២។


វីដេអូ
ប្រសាសន៍ដើម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា៖ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ដល់ មនុស្សនិងបន្ថែមអាទិភាពថ្មីគឺ បច្ចេកវិទ្យា សំដៅផ្លាស់ប្ដូរខឿនសេដ្ឋកិច្ចកម្ពុជា
រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ដល់ មនុស្សនិងបន្ថែមអាទិភាពថ្មីគឺ បច្ចេកវិទ្យា សំដៅផ្លាស់ប្ដូរខឿនសេដ្ឋកិច្ចកម្ពុជា

