ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចាកចេញពីសហព័ន្ធរុស្ស៊ី បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
AKP រុស្ស៊ី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិនៃសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីរុស្ស៊ី
AKP រុស្ស៊ី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


វីដេអូ
(បទយកការណ៍) កសិករនៅស្រុកស្វាយចេក សម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយដំណាំល្មើរបេះផ្លែជាលើកដំបូង
(វីដេអូ)៖ ប្រជាកសិករដែលដាំដុះដំណាំល្មើរបង្ហាញពីអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង ខណៈដែលចំការល្មើររបស់ពួកគាត់បានចាប់ផ្តើមប្រមូលផលជាលើកដំបូង។


សន្តិសុខសង្គម
ពលរដ្ឋក្រុងប៉ោយប៉ែតផ្ទុះការរិះគន់ជាថ្មី ដោយសារក្រុមហ៊ុនទឹកស្អាត នៅតែបន្តផ្គត់ផ្គង់ទឹកកខ្វក់ និងធុំក្លិនស្អុយ
ករណីក្រុមហ៊ុនទឹកស្អាត អានកូ (Anco Water Supply) ផ្គត់ផ្គង់ទឹកកខ្វក់ មានពណ៌ល្អក់ និងមានក្លិនស្អុយ តែងតែបង្កឱ្យមានការមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.....។


សេចក្តីជូនដំណឹង
កម្ពុជា នៅតែបន្តរងឥទ្ធិពលពីសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង
ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរងឥទ្ធិពលពីសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះចន្លោះពី ២០ ទៅ៤៥%។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឧត្ដមសេនីយ៍ ឯក សម វណ្ណវីរៈ បន្តចុះសាកសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវជូនដល់កងកម្លាំងដែលឈរជើងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានបន្តចុះសំណេះសំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មកប្រគល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ២០៣ ។


ការអភិវឌ្ឍ
លោក សំ រដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងផែនការ និងតាមដានវាយតម្លៃសមិទ្ធកម្មការងារអនុវត្តថវិកា និងសូចនាករ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែបថមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២ court៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំប្រតិភូចុះពង្រឹងផែនការ និងតាមដានវាយតម្លៃសមិទ្ធកម្មលើលទ្ធផលនៃការអនុវត្តថវិកា និងសូចនាករឆ្នាំ២០២៥ និងឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
សមាសភាពអមដំណើរនាឱកាសនោះ រួមមាន លោក ជីន កុសល្យ ប្រធានការិយាល័យតាមដាន និងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមយ៉ាងសមស្របពីសំណាក់ លោក យូ ហួត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងឱ្យលោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ សរុបចំនួន ២៤រូប (ក្នុងនោះមានស្រី ៨រូប)។


ការអភិវឌ្ឍ
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ ជាមួយមន្ត្រីបច្ចេកទេស ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ
ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាល នៃ ណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត មន្ត្រីក្រោមឱវាទ ប្រារព្ធ ធ្វើ ឡើង នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ជនសង្ស័យប្រុស ស្រីចំនួន ៨នាក់និងវត្ថុតាងពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការចាត់ការតាមនីតិវិធី
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២៦ បានបញ្ជូនខ្លួន ជាន់សង្ស័យប្រុស ស្រីចំនួន៨នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ប្រតិភូខេត្តបន្ទាយមានជ័យ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


វីដេអូ
កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននិងដៃគូពាក់ព័ន្ធនានា ក្នុងខេត្តបន្ទាយមានជ័យ លើប្រធានបទស្ដីពី"រួមគ្នាបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត"
(វីដេអូ)ដើម្បីពង្រឹងកិច្ចសហការ និងពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នារវាងអាជ្ញាធរដែនដី និងវិស័យឯកជន ក្នុងគោលដៅជំរុញ និងពង្រីកវិសាលភាពនៃការចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។


សកម្មភាពអាជ្ញាធរ
ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនតំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន ០៤នាក់
លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនតំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន ០៤នាក់

