ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីប្រកាសព័ត៌មាន
មោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ
កិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅថ្ងៃនេះ។


សុខាភិបាល
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការជំរុញបង្កើនសមត្ថភាពបម្រើសេវានៅមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ក្នុងខេត្តបន្ទាយមានជ័យ។


បទយកការណ៍
ផ្ដល់ស្នាមញញឹម ផ្ដល់ក្ដីសង្ឃឹម ផ្ដល់ក្ដីមេត្តា បម្រើសេវាដោយបេៈដូងវិជ្ជាជីវៈ នៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
(បន្ទាយមានជ័យ) ការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ គឺជាកម្រិតនៃការថែទាំសុខភាពដែលផ្តល់ការពិនិត្យ ព្យាបាល និងថែទាំកម្រិតមធ្យម និងខ្ពស់ បន្ទាប់ពីការបញ្ជូនបន្តពីមណ្ឌលសុខភាព ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងកម្រិតមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងតំបន់ជុំវិញ ដោយផ្អែកលើគោលការណ៍សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។
មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ជាមន្ទីរពេទ្យបង្អែកកម្រិត CPA2 ដែលបានប្រកាសដំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ តាមប្រកាសអន្តរក្រសួងលេខ ៤១៣ សសក ស្តីពីការតម្លើងកម្រិតនិងការបង្កើតអង្គភាពសុខាភិបាល រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ដែលស្ថិតក្រោមចំណុះ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះនេត្រព្រះ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន នៅស្រុកភ្នំស្រុក។
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកភ្នំស្រុក។


សិល្បៈនិងវប្បធម៌
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យជនបរទេសស្នាក់នៅ ចំនួន១១ទីតាំង រកឃើញជនបរទេសសរុប១០៤នាក់
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះអនុវត្តការងាររដ្ឋបាល នៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត សរុបចំនួន១១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១០៤នាក់ ក្នុងនោះមានស្រី ៣១នាក់។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំក្រុមការងារចុះធ្វើអនាម័យ និងសម្អាតសោភ័ណភាពតាមដងផ្លូវ
នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ និងលោក ម៉ែន សោភ័ណ អភិបាលរងក្រុង បានដឹកនាំក្រុមការងារ ចុះអនុវត្តការងារអនាម័យ និងរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រសួងអភិវឌ្ឍន៍ជនបទ បូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកមង្គលបូរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅឃុំបន្ទាយនាង
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នៅសាលាឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពង្រឹងចំណេះដឹងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់សុខភាពគ្រួសារនៅមូលដ្ឋាន
ដោយមើលឃើញថា អាហារូបត្ថម្ភជាមូលដ្ឋានដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ សុខភាពរបស់ស្ត្រី និងសុខុមាលភាពរបស់គ្រួសារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» ដើម្បីឱ្យចំណេះដឹងសំខាន់ៗអំពីអាហារូបត្ថម្ភអាចបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។


ការអភិវឌ្ឍ
ឯកឧត្តម ឌូ ដាលីតូ ដឹកនាំក្រុមការងារចុះពិនិត្យ ការជួសជុលផ្លូវជនបទប្រវែងជាង២៦គីឡូម៉ែត្រ ដើម្បីសម្រួលការដឹកជញ្ជូនកសិផលប្រជាពលរដ្ឋនៅស្រុកមង្គលបូរី និងម៉ាឡៃ
ការពង្រឹង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមជនបទ ត្រូវបានចាត់ទុកជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ តាមរយៈការសម្រួលការធ្វើដំណើរ កាត់បន្ថយការលំបាក និងចំណាយក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ជំរុញការស្ថាបនា និងជួសជុលផ្លូវលំជនបទឱ្យកាន់តែមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។


សកម្មភាពថ្នាក់ដឹកនាំ
កីឡដ្ឋាន «កងវ៉ា» លក្ខណៈស្តង់ដាដំបូង និងមានតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កីឡដ្ឋាន «កងវ៉ា» ដែលមានលក្ខណៈស្តង់ដា និងជាកីឡដ្ឋានមានតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងផ្លូវកៅស៊ូប្រភេទ DBST ប្រវែងជិត ៨០០ម៉ែត្រ ត្រូវបានកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីរួមចំណែកលើកកម្ពស់សកម្មភាពកីឡា និងផ្តល់ទីកន្លែងសមស្របសម្រាប់ការហ្វឹកហាត់ និងប្រកួតកីឡារបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជនក្នុងខេត្ត។


ការអភិវឌ្ឍ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល នៅខេត្តពោធិ៍សាត់។

