ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
លោក ឃ្លោក នួយ អញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពីការសិក្សាស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការចុះសិក្សាស្វែងយល់អំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តបន្ទាយមានជ័យ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញបន្ថែមចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ ដើម្បីបំពេញបន្ថែមចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៨០នាក់ ក្នុងនោះ ស្ត្រី ០នាក់។


នយោបាយ
ឯកឧត្តម នេត្រ ភក្ត្រា៖ បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
តាមរយៈសំណេរបង្ហោះតាមបណ្ដាញសង្គម នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។


សកម្មភាពអាជ្ញាធរ
ខេត្តបន្ទាយមានជ័យ ជំរុញការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅមូលដ្ឋាន
ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅមូលដ្ឋាន គឺជាចំណុចស្នូលមួយក្នុងការលើកកម្ពស់គុណភាពសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសសេវាសុខភាពមាតា និងសុខភាពបន្តពូជ។


សកម្មភាពអាជ្ញាធរ
ខេត្តបន្ទាយមានជ័យពិនិត្យសំណើផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ១៣កន្លែង មកកាន់មណ្ឌលភៀសសឹកបណ្តោះអាសន្ន ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ
ក្នុងបរិបទដែលប្រជាពលរដ្ឋមួយចំនួនត្រូវ បានរៀបចំឱ្យស្នាក់នៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន ការធានាឱ្យពួកគេអាចបន្តអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋបានដោយមិនមានឧបសគ្គ គឺជាកត្តាសំខាន់មួយដែលត្រូវយកចិត្តទុកដាក់។


នយោបាយ
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាជាច្រើនកន្លែង
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់ កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ មក។


វីដេអូ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងដឹកនាំកម្លាំងនគរបាលជាច្រើនរូប ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី មិន ភីរ៉ា ស្នងការរងជំនួយ ដឹកនាំការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១
(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធន់ធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ប៊ុន ផែង ស្នងការរងផែនការងារ សេនាធិការ អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួម ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី មិន ភីរ៉ា ស្នងការរងជំនួយ ដឹកនាំការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្វធ្វើនៅគេហដ្ឋានស្ថិតនៅផ្លូវលេខ៦ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


វីដេអូ
លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាង ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់តំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន៦នាក់
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី បានប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិជូនដល់តំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន៦នាក់។


វីដេអូ
(វីដេអូ)លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្ស ក្នុងស្រុកថ្មពួក
រសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះលោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស. ស. យ .ក. ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ និងកងកម្លាំងទាំងបី បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសិស្សានុសិស្ស ក្នុងស្រុកថ្មពួក ធ្វើនៅបរិវេណវត្តពោធិ៍វាលថ្មពួក។


បទយកការណ៍
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ផ្នែកសម្ភព ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
(បន្ទាយមានជ័យ) ការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ គឺជាកម្រិតនៃការថែទាំសុខភាពដែលផ្តល់ការពិនិត្យ ព្យាបាល និងថែទាំកម្រិតមធ្យម និងខ្ពស់ បន្ទាប់ពីការបញ្ជូនបន្តពីមណ្ឌលសុខភាព ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងកម្រិតមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងតំបន់ជុំវិញ ដោយផ្អែកលើគោលការណ៍សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។


បទយកការណ៍
បទយកការណ៍៖ ស្តីពីការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺជាកិច្ចការអាទិភាពដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបក្នុងឃុំឈ្នួរមានជ័យទទួលបានការថែទាំសុខភាពទាន់ពេលវេលា មានសុវត្ថិភាព និងឥតរើសអើង។


សេចក្តីប្រកាសព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ខ្នង ដើម្បីផ្តល់ជម្រកដល់ប្រជាពលរដ្ឋភៀសខ្លួន ប៉ុន្តែផ្ទះថ្មីមិនអាចជំនួសអារម្មណ៍ និងបំណងចង់ត្រឡប់ទៅផ្ទះដើមរបស់ពួកគាត់បានឡើយ។
The Royal Government of Cambodia has constructed “waiting villages” and more than 3,000 new houses to provide shelter for displaced civilians. However, these new homes cannot replace the emotional attachment to, or the desire to return to, their original homes. ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន H.E. Neth Pheaktra, Minister of Information

