ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីប្រកាសព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
On September 1, 2026, the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission from the Philippines, conducted an observation and verification mission along the Cambodia-Thailand border at the Cham Yeam International Border Checkpoint in Koh Kong Province.
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lleutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាពប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។


នយោបាយ
រាជរដ្ឋាភិបាល នៅតែបន្តការងារ ការទូតយ៉ាងសកម្ម និងរស់រវើក ការពារទឹកដី
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តការងារ ការទូតយ៉ាងសកម្ម និងរស់រវើក ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។


អប់រំ និងកីឡា
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជន ប្រឡងជាប់បាក់ឌុប ខណៈបេក្ខជនទទួលបានលទ្ធផល មិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះបេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយបេក្ខជនទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។


សកម្មភាពអាជ្ញាធរ
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ៖ ក្រុមប្រឹក្សាផ្តល់យោបល់នឹងជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យឆ្លើយតបតម្រូវការទីផ្សារការងារ
ការភ្ជាប់រវាងស្ថាប័នបណ្តុះបណ្តាលជំនាញ និងវិស័យឯកជន ត្រូវបានចាត់ទុកជាកត្តាសំខាន់មួយ ដើម្បីធានាថា សិក្ខាកាមដែលបញ្ចប់ការសិក្សា មិនត្រឹមតែទទួលបានចំណេះដឹងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែអាចយកជំនាញដែលទទួលបានទៅប្រើប្រាស់ប្រកបមុខរបរ បង្កើតអាជីព និងឆ្លើយតបតម្រូវការទីផ្សារការងារបានជាក់ស្តែង។ នេះជាទិសដៅដែលឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន
នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន។


សកម្មភាពអាជ្ញាធរ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន តាមប្រព័ន្ធវីដេអូខនហ្វឺរ៉ង់
នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកស្វាយចេក បើកកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាការងារសំខាន់ៗ
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរៀបចំ កិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្វាយចេក ដើម្បីពិនិត្យ ពិភាក្សា និងតាមដានការអនុវត្តការងាររដ្ឋបាល និងការងារអភិវឌ្ឍន៍នៅមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកមង្គលបូរី ចុះពិនិត្យបច្ចេកទេសគម្រោងសាងសង់លូរំដោះទឹក ប្រវែង ៥៦៦ម៉ែត្រ ក្នុងឃុំឫស្សីក្រោក ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលវឌ្ឍនភាព និងបច្ចេកទេសនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹក ប្រវែង ៥៦៦ម៉ែត្រ ដែលជាគម្រោងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិខេត្ត ស្ថិតនៅត្រង់ចំណុចរោងកុនចាស់ លើផ្លូវទៅផ្សារមង្គលបូរី ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ចុះល្បាត និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅតំបន់អាងត្រពាំងថ្ម
កម្លាំងចម្រុះដឹកនាំដោយអាជ្ញាធរខេត្ត និងស្រុក បានចុះប្រតិបត្តិការល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់អាងត្រពាំងថ្ម ដោយបានប្រមូល និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។


វីដេអូ
(វីដេអូ)ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ វីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យប្រតិភូធនាគារ វីង (ខេមបូឌា) ម.ក ដឹកនាំដោយលោកស្រី គង់ វិជ្ជរី អនុប្រធានប្រតិបត្តិគ្រប់គ្រងសាខា និងលក់ ព្រមទាំងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងធនាគារ វីង។


សកម្មភាពអាជ្ញាធរ
យុទ្ធនាការ ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ចាប់ផ្តើមពីផ្ទះរបស់អ្នក
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការគ្រប់គ្រាន់ធ្វើបង្ហាញអំពីការចម្អិនម្ហូបអាហារក្នុងសហគមន៍ ដែលជាគម្រោងគាំទ្រ និងសហការរៀបចំដោយ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រារព្ធធ្វើនៅទីស្នាក់ការភូមិផ្លូវបំបែក (ភូមិរង់ចាំទី៤) ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។


សន្តិសុខសង្គម
កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរ និងរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់
អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អ ថាមានករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

