ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

គ្រោះធម្មជាតិ
ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម ចុះបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប
នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ដ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះបំពេញបេសកកម្មពិនិត្យ ជួសជុស និងថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិការបស់សមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព ក្នុង៣ក្រុង-ស្រុក
ថវិការបសើសមាគមន៍ ចូលរួមបុណ្យសពអតីតយុទ្ធជននិងនិវត្តជនចំនួន៥សព នៅស្រុកអូរជ្រៅ ,ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។


កសិកម្ម
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ នៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចុះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ ក្រោមអធិបតីភាពលោកបណ្ឌិត យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


វីដេអូ
សិស្សានុសិស្សកំពុងស្នាក់នៅភូមិរង់ចាំ បាននិងបន្តការសិក្សាក្រោយពីបានផ្លាស់ប្តូរទីតាំងថ្មី
ទំពាំងស្នងឫស្សីរបស់អ្នកភូមិរង់ចាំ នេះជាសកម្មភាពកំពុង សិក្សានៅក្នុងសាលារៀន របស់កុមារា កុមារី ដើម្បីតបស្នងនឹងការលះបង់របស់លោកពូ អ្នកមីង បងៗវីរកងទ័ព សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង ជំនាញ សីលធម៌ និងឥរិយាបថឱ្យបានពិតប្រាកដ ប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការទទួលខុសត្រូវខ្ពស់ ហើយយកចំណេះដឹងទាំងអស់មកបម្រើជាតិ និងប្រជាជនឱ្យសមនឹងការលះបង់របស់វីរកងទ័ពយើង។


វីដេអូ
ក្រសួងការងារបានធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រនៅបន្ទាយមានជ័យដែលប៉ះពាល់ដោយថៃឈ្លានពាន ខណៈដែលរោងចក្រក្នុងស្រុកកើនឡើង ឱកាសការងាររាប់ម៉ឺនកន្លែង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។


កសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដែលប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ២០គ្រួសារ នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្ត្រីចាស់ជរាចំនួន ២០ គ្រួសារ ស្ថិតនៅភូមិប្រស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
វេទិកាសម្ព័ន្ធសង្គមស៊ីវិលលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលដើម្បីកសាងសង្គមឌីជីថល និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍
(បាត់ដំបង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។


នយោបាយ
ទស្សនកិច្ចមេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជា ជាទស្សនកិច្ចទ្វេភាគីធម្មតា ឬមានអ្វីផ្សេង?
(ភ្នំពេញ)៖ បើយោងតាមពត៌មាននានា ប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង (Min Aung Hlaing) គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦។ បើយើងមើលមួយភ្លែត វាអាចគ្រាន់តែជាទស្សនកិច្ចធម្មតាមួយរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរ។ ប៉ុន្តែបើមើលឱ្យហួសពីពិធីការទូត ការចាប់ដៃ និងរូបថតផ្លូវការ ទស្សនកិច្ចនេះហាក់មានអត្ថន័យនយោបាយជ្រៅជាងអ្វីដែលមើលឃើញពីរូបភាពខាងក្រៅ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំកែសម្រួលសមាសភាព និងបែងចែកភារកិច្ចការងារ
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក សឿនប្រធានក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ ដោយមានលោក ឡៅ សំពរ អនុប្រធាន បានដឹកនាំកិច្ចប្រជុំ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។


សេចក្តីជូនដំណឹង
ប្រជាពលរដ្ឋ ១៨ភូមិ ក្នុងស្រុកស្វាយចេក នឹងចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ មុនការចុះបញ្ជីដីធ្លី
បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកស្វាយចេក នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ភូមិចំនួន ១៨ភូមិ ស្ថិតក្នុងឃុំទ្រាស និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារឃុំ និងលោកមេភូមិ បានចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

