ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
អ្នកស្ម័គ្រចិត្ត ៥១នាក់ ទទួលវគ្គបំប៉នចំណេះដឹងពីកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គអប់រំបំប៉នចំណេះដឹងស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងវិជ្ជាសង្គ្រោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តនៅមូលដ្ឋានឃុំរហាល និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះពិនិត្យ និងរំដោះទឹកជន់លិចនៅសង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត៖ នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំក្រុមការងារសង្កាត់ ចុះពិនិត្យស្ថានភាព និងចាត់វិធានការកាយរំដោះទឹកដែលបានជន់លិចនៅតំបន់មួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រសួងអភិវឌ្ឍន៍ជនបទបន្តយកចិត្តទុកដាក់ខ្ពស់ ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ ស្រយាល
បន្ទាយមានជ័យថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦--ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការសំណូ មពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់សុខុមាល ភាព និងកម្រិតជីវភាពរស់នៅ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុង ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារច នាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ស្រយាល។


នយោបាយ
លោក នេត្រ ភក្ត្រា ៖ AOT ជាកែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹម តែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»
(ភ្នំពេញ)៖ «ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។


កសិកម្ម
ក្រសួងកសិកម្ម ចូលរួមសហការសង្គ្រោះស្រែជាង ២០០,០០០ហិចតា ពីគ្រោះរាំងស្ងួត
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ដីស្រែប្រមាណ ២៣៧៥០០ ហិចតា ស្មើនឹង ៩៥% ត្រូវបានសង្គ្រោះ ខណៈដែល១២៥០០ហិចតាទៀត បានខូចខាតទាំងស្រុង។


សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងប៉ោយប៉ែតចំនួន៣ទីតាំង
(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៣កន្លែង នៅក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
មន្ត្រីស្រុកស្វាយចេក ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងគ្រាអាសន្ន
បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី និត សោភ័ណ អភិបាលរងស្រុក និងលោក គី ចិត្រា នាយករងរដ្ឋបាល បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការណែនាំ និងបង្ហាញអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងគ្រាអាសន្ន សម្រាប់អ្នកផ្តល់សេវា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុ រាត្រី និងលោកជំទាវ ប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ប្រគល់ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យ២ឈុត ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។


ការអភិវឌ្ឍ
អភិបាលស្រុកព្រះនេត្រព្រះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ៤ភូមិ
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ដោយមានការចូលរួមពីលោកមេឃុំ និងលោកមេភូមិ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៤ភូមិ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ក្រុមការងារចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ក្នុងស្រុកមង្គលបូរី
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក គីម សុខៈនិរន្តន៍ អភិបាលរងស្រុក បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត និងក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យទីតាំងគម្រោងជួសជុលប្រព័ន្ធលូរំដោះទឹកប្រវែង ៥៦៦ម៉ែត្រ ចាប់ពីចំណុចរោងកុន រហូតដល់មុខផ្សារមង្គលបូរី ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
សង្កាត់អូរជ្រៅ បើកកិច្ចប្រជុំរៀបចំតម្រូវការគម្រោងសកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៧-២០២៩
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការកសាងផែនការ និងថវិកាសង្កាត់អូរជ្រៅ បានបើកកិច្ចប្រជុំស្តីពីការរៀបចំតារាង ១.១គ ស្តីពីតម្រូវការគម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលសង្កាត់អូរជ្រៅ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៧-២០២៩។


សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការងារតាមវិស័យ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារតាមវិស័យនីមួយៗ ព្រមទាំងពិនិត្យលើអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ។

