ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងបាក់ឌុប
សិរីសោភ័ណ៖ នៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០នាទីព្រឹក កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន១០នាក់ ប្រើប្រាស់រថយន្ត ០១គ្រឿង និងម៉ូតូ ០៤គ្រឿង ដឹកនាំរួមដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងទុតិយភូមិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន។


សកម្មភាពអាជ្ញាធរ
ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៉ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ព្រមទាំងផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត របស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កន្លងមក។


វីដេអូ
(វីដេអូ)កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួល ស្ថិ


អប់រំ និងកីឡា
កម្រងរូបភាពបេក្ខជនចេញពីមណ្ឌលប្រឡងពោរពេញដោយស្នាមញញឹម និងក្ដីសង្ឃឹមក្នុងការជួបជុំជាមួយឪពុក ម្ដាយ អាណាព្យាបាល បងប្អូន អុំ ពូ មីង ក្រោយបញ្ចប់ការប្រឡងពេលព្រឹកនៃថ្ងៃទី២ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១១ សីហា ២០២៦។
ការឱបក្រសោបគ្នាដោយក្តីស្រឡាញ់នៅមុខមណ្ឌលប្រឡង គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បេក្ខជនទាំងអស់ក្នុងការបន្តដំណើរទៅមុខទៀត។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...
នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


អប់រំ និងកីឡា
(វីដេអូ)អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ។
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម កុលផេង វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ សសយកខេត្ត បានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
សកម្មភាពបេក្ខជនចូលក្នុងបន្ទប់ប្រឡងរសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅមណ្ឌលប្រឡងសាលាបឋមសិក្សាសិរីសោភ័ណ និង វិទ្យាល័យអូរអំបិល ក្នុងក្រុងសិរីសោភ័ណ ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនំាកិច្ចប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារក្នុងអង្គភាព
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារក្នុងអង្គភាព នៅស្នងការដ្ឋាននគរបាលខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបេីកវិញ្ញាសារប្រឡង មណ្ឌលប្រឡងចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈមេប្រយោគ អញ្ជើញបេីកវិញ្ញាសារប្រឡង និងអញ្ជើញចុះពិនិត្យមេីលតាមមណ្ឌលប្រឡងចំនួន៣ រួមមាន មណ្ឌលប្រឡង ហ៊ុន សែន សូភី, មណ្ឌលប្រឡង UME និងមណ្ឌលប្រឡង សាកលវិទ្យាល័យជាតិ មានជ័យ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
#ខេត្តបន្ទាយមានជ័យ_ក្រុងសិរីសោភ័ណ។


នយោបាយ
សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃខុសពីការពិត។
សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃខុសពីការពិត។ តាមពិត រូបភាពនេះជាទីតាំងបង្គោលព្រំដែនលេខ 23(2) ស្ថិតក្នុងភូមិសាស្រ្តភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី និងជាទីតាំងដែលភាគីកម្ពុជានិងវៀតណាមបានឯកភាពគ្នាបោះនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០១០ មកម្ល៉េះ និងពុំដែលមានបញ្ហា ហើយក៏មិនមែនស្ថិតក្នុងភូមិសាស្រ្ត ភូមិចង ដូច អ៊ុ សំអាន លើកឡើងនោះដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ក្រុង សង្កាត់ សាខាបក្សភូមិយុវជនគណបក្សក្រុងសិរីសោភ័ណ និងមន្ត្រីគណបក្សមូលដ្ឋាន សាខាគណបក្ស មន្ទីរ អង្គភាព ជុំវិញខេត្ត
(បន្ទាយមានជ័យ) សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ឯកឧត្ដម កែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ក្រុង សង្កាត់ សាខាបក្សភូមិយុវជនគណបក្សក្រុងសិរីសោភ័ណ និងមន្ត្រីគណបក្សមូលដ្ឋាន សាខាគណបក្ស មន្ទីរ អង្គភាព ជុំវិញខេត្ត ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
អភិបាលខេត្តបន្ទាយមានជ័យ បានកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ បានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

