ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន (ថ្នាក់រដ្ឋមន្ត្រី) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣
សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី៥ សីហា ២០២៦


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកព្រះនេត្រព្រះ បន្តពង្រឹងប្រសិទ្ធភាពសេវាច្រកចេញចូលតែមួយ ព្រមទាំងផ្តល់ជំនួយមនុស្សធម៌ជូនស្ត្រីមេម៉ាយមកទទួលសេវា
បន្ទាយមានជ័យ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងការរំពឹងទុករបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកព្រះនេត្រព្រះបាន និងកំពុងខិតខំពង្រឹងការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ ឲ្យកាន់តែមានភាពល្អប្រសើរ រូបភាព ភាពឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រួលដល់ការយកឯកសារទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។


សន្តិសុខសង្គម
⚠️ ព្រមានពីល្បិចឆបោក "Pig Butchering Scams" (ចិញ្ចឹមជ្រូកយកសាច់) ⚠️
តើអ្នកធ្លាប់ជួបអ្នកប្លែកមុខ ចូលមកឆាតបង្កើតស្នេហាផ្អែមល្ហែម ឬធ្វើជាមិត្តជិតស្និទ្ធ បន្ទាប់មកបបួលអ្នកឱ្យ វិនិយោគលើ Crypto, ភាគហ៊ុន ឬកាក់ឌីជីថល ដែលសន្យាថាបានចំណេញខ្ពស់ដែរឬទេ? ប្រយ័ត្ន! អ្នកអាចកំពុងតែធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់ប្រភេទ "Pig Butchering" ហើយ!


វីដេអូ
(វីដេអូ)រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ក្រោមអធិបតីភាព លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ (ក) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយករងរដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ បម្រើដល់ការបោះឆ្នោត
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានី-ខេត្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ ។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៤ នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៥២នាក់
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៤ទីតាំង រកឃើញជនបរទេសសរុបចំនួន៥២នាក់ ស្រី២៤នាក់ ២សញ្ជាតិ ថៃ៤៦នាក់ស្រី២៣នាក់ និងឥណ្ឌូនេស៊ី៦នាក់ស្រី១នាក់។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៣ទីតាំង នៅក្រុងប៉ោយប៉ែត
នៅថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន ៣ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង តំណាងលោក កើត វណ្ណារ៉េត។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37
បន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២១នាទីព្រឹក ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណ ៈអភិបាលខេត្ត និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រ៉ែន សារ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦
(បន្ទាយមានជ័យ)៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣០នាទី លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ និងថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន ២១នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។


បទយកការណ៍
អបអរសាទរបេក្ខភាពផ្ទះស្អាត ក្នុងយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ខែទី១ ជុំទី១ នៅភូមិរង់ចាំ
ពីទីតាំងដែលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ដោយក្តីសង្ឃឹមរង់ចាំថ្ងៃបានវិលត្រឡប់ទៅកាន់លំនៅឋាន និងទឹកដីកំណើតវិញ «ភូមិរង់ចាំ» កំពុងបង្ហាញមុខមាត់ថ្មីមួយតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំលំនៅឋានឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបង្កបង្កើនផលជុំវិញផ្ទះ។


សកម្មភាពថ្នាក់ដឹកនាំ
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារសំរេចបានរយៈពេល ០៦ ខែកន្លងមក និងកំណត់ទិសដៅការងារត្រូវអនុវត្តបន្ត ។
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងកំណត់ទិសដៅការងារត្រូវអនុវត្តបន្ត ។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរបស់មន្ទីរព័ត៌មានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរទទួលបន្ទុក ព្រមទាំងប្រធាន អនុប្រធានការិយាល័យចំណុះឱ្យមន្ទីរទាំង៥ និងមន្ត្រីសាធារណៈមតិទាំង៥នាក់ ។

