ព័ត៌មានក្នុងខេត្ត

អបអរសាទរទិវាឆ្មបជាតិអន្តរជាតិឆ្នាំ 2026 ''ក្រោមប្រធានបទពិភពលោកត្រូវការឆ្មបបន្ថែម១លាននាក់"" ស្ត្រីមានផ្ទៃពោះនិងមានកូនតូចចំនួន 144 នាក់ស្ថិតនៅក្នុងមណ្ឌលភាសសឹកក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
សកម្មភាពអាជ្ញាធរ

លោកជំទាវជ័យណារីអ៊ំរាត្រីបានអានសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលមានខ្លឹមសារបញ្ជាក់ថា ឆ្មបគឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតានិងទារកព្រោះថាឆ្មបគឺជាអ្នកផ្ដល់នូវការថែទាំក្នុងពេលពពោះក្នុងការជួយសម្រាលដោយសុវត្ថិភាពនិងធានាដល់ការថែទាំជួយសង្គ្រោះអាយុជីវិតមនុស្សនិងផ្ដល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយនិងជួយឱ្យកុមារម្នាក់ៗចាប់ផ្ដើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរនិងការថែទាំយ៉ាងម៉ត់ចត់។សេចក្តីអំពាវនាវជាសកលដើម្បីស្វែងរកឆ្មបចំនួន 1 លាននាក់បន្ថែមទៀតសូមរំលឹកយើងទាំងអស់គ្នាថាការវិនិយោគលើឆ្មបគឺជាវិនិយោគលើស្ត្រីកុមារនិងគ្រួសារនិងអនាគតនៃសង្គមទាំងមូលចំណុចមួយនេះរឹតតែមានសារៈសំខាន់ពិសេសសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូលដែលបានការទទួលថែទាំមាតាហ្នឹងទារកដោយឆ្មបជំនាញនៅតែជាកត្តាដ៏សំខាន់បំផុតក្នុងសហគមន៍ជនបទនិងតាមតំបន់ដាច់ស្រយាល។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រះនេត្រព្រះ ជាផ្លូវការ
សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រះនេត្រព្រះ ជាផ្លូវការ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សាលាស្រុកព្រះនេត្រព្រះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ជូនដល់ លោក ឈឺន រតនៈ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំ និងមន្ត្រីរាជការជុំវិញសាលាស្រុកជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក សួស យ៉ារ៉ា លើកបញ្ហាការបំផ្លិចបំផ្លាញបេតិកភណ្ឌខ្មែរនៅវេទិកា UNESCO ខណៈភាគីថៃមិនឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់
នយោបាយ
លោក សួស យ៉ារ៉ា លើកបញ្ហាការបំផ្លិចបំផ្លាញបេតិកភណ្ឌខ្មែរនៅវេទិកា UNESCO ខណៈភាគីថៃមិនឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់
តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនិងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់ គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុង «សម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨» នៅថ្ងៃទី២៦-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលស្រុកមង្គលបូរី៖ «ការបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវតែមានតម្លាភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង»
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកមង្គលបូរី៖ «ការបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវតែមានតម្លាភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង»
អាជ្ញាធរស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានដាក់ចេញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ដោយផ្ដោតសំខាន់លើតម្លាភាព និងប្រសិទ្ធភាពនៃការងារគណនេយ្យភាពសង្គម ដើម្បីឆ្លើយតបឱ្យចំទិសដៅ និងតម្រូវការបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការគូសបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យផែនការសកម្មភាពរួម ស្ដីពីការងារគណនេយ្យភាពសង្គមឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាពរួមឆ្នាំ២០២៧ ដែលដឹកនាំផ្ទាល់ដោយ លោក កែវ តារារស្មីអភិបាលនៃគណៈអភិបាលស្រុក មង្គលបូរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN  កោតសរសើររាជរដ្ឋាភិបាលកម្ពុជា លើការជួយជនភៀសសឹក
នយោបាយ
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN កោតសរសើររាជរដ្ឋាភិបាលកម្ពុជា លើការជួយជនភៀសសឹក
(ភ្នំពេញ)៖ លោក ថូម៉ាស់ អែនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស​របស់អង្គការសហ​ប្រជា​ជាតិ ទទួលបន្ទុក​ស្ថាន​ភាព​សិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ និងគាំពារដល់ជនភៀសសឹករងគ្រោះដោយសារការឈ្លានពានរបស់​កង​ទ័ពថៃ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រសួងអប់រំ ប្រកាសហាមឃាត់ដាច់ខាត ការផ្សព្វផ្សាយឯកសារប្រឡងបាក់ឌុប មុនថ្ងៃប្រកាសលទ្ធផល
សេចក្តីជូនដំណឹង
ក្រសួងអប់រំ ប្រកាសហាមឃាត់ដាច់ខាត ការផ្សព្វផ្សាយឯកសារប្រឡងបាក់ឌុប មុនថ្ងៃប្រកាសលទ្ធផល
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) មុនការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន ៤ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams រកឃើញជនបរទេស ៩នាក់
សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន ៤ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams រកឃើញជនបរទេស ៩នាក់
(បន្ទាយមានជ័យ)៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត​បន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល ចំនួន ៤បន្ថែមទៀត នៅក្នុងបុរី លី ហេង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៩នាក់ស្រី ១នាក់ ជាជនជាតិចិន ពាក់ព័ន្ធទៅនឹងបទល្មើស Online Scams។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៦_របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត_អាណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦_របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត_អាណត្តិទី៤
(ប៉ោយប៉ែត)ថ្ងៃព្រហស្បតិ៍មួយរួចខេត្តទុតិយសាឍឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ 2560 ត្រូវនឹងថ្ងៃទី 30 ខែកក្កដាឆ្នាំ 2026 រដ្ឋបាលក្រុងប៉ោយប៉ែតបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ក្រោម អធិបតីភាព លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចសម្ភាសន៍រវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
ការអភិវឌ្ឍ
កិច្ចសម្ភាសន៍រវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ដើម្បីសិក្សាស្រាវជ្រាវ ស្ដីពីតម្រូវការនៃការធ្វើសមាហរណកម្មទៅក្នុហសហគមន៍ និងបទពិសោធន៍របស់ស្រ្ដីពលករទេសន្ដរប្រវេសន៍ដែលវិលត្រឡប់មកកម្ពុជាវិញដោយមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើនៅសាលប្រជុំសន្តិភាព សាលាខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សហគ្រាសទេសចរណ៍ និងវិនិយោគិនធំៗ ពីប្រទេសចិន ចាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ
ទេសចរណ៍
សហគ្រាសទេសចរណ៍ និងវិនិយោគិនធំៗ ពីប្រទេសចិន ចាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ «វេទិកាទេសចរណ៍ ធុរកិច្ច ឆ្នាំ២០២៦» គាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា»
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាល ខេត្តបន្ទាយមានជ័យ បំផុសចលនាឱ្យយុវជន បង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ
បរិស្ថាន
អភិបាល ខេត្តបន្ទាយមានជ័យ បំផុសចលនាឱ្យយុវជន បង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ
(update)៖​ អបអរសាទ បុណ្យរុក្ខទិវា ៩ កក្កដា ២០២៦ ព្រមទាំងបានដាំកូនឈើលម្អសរុបចំនួន៣០០ដើម (ដើមក្ងោក) តាមដងផ្លូវជាតិលេខ៥ និងបាន ចែកជូនកូនឈើសម្រាប់តាមបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋចំនួន១.០០០ដើម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យ៉ាំង មិញសៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីលួចកាត់សោរផ្ទះចូលលួចម៉ូតូនិងសម្ភារៈក្នុងផ្ទះរបស់ខ្លួន ដែលប្រព្រឹត្តកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងខណៈពេលខ្លួនមិននៅផ្ទះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង៥នាក់ ចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ្ឌ
វីដេអូ
សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង៥នាក់ ចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ្ឌ
(វិដេអូ)៖ សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង៥នាក់ ចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ្ឌ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត