ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឈុត ដាលីន បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ គ.ក.ស.ក
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ក្រោមអធិបតីភាពលោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិក សមាជិកា គ.ក.ស.ក ខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូបទៀត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និង ដុតបំផ្លាញចោល គ្រឿងញៀនជិត១៥០គីឡូក្រាម
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមក្នុង កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai Cooperation Organization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបជាមួយ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។


វីដេអូ
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(English Version)
#cambodianeedpeace


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ចុះសួរសុខទុក្ខឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅគេហដ្ឋានរបស់ឯកឧត្តម ក្នុងរាជធានីភ្នំពេញ។


វីដេអូ
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្ត ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់គណៈចលនាស្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដែលមានលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្ត ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាព របស់គណៈចលនាស្ត្រី នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២៧ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


វីដេអូ
(វីដេអូ)ពិធីប្រគេនព្រះរាជប្រកាសនីយប័ត្រ-ប្រកាសនីយប័ត្រ ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកមង្គលបូរី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិរង្សីមានជ័យ (ស្វាយត្រស់)
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពិធីប្រគេនព្រះរាជប្រកាសនីយប័ត្រ-ប្រកាសនីយប័ត្រ ជូនដល់ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកមង្គលបូរី ព្រមទាំងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅវត្តពោធិរង្សីមានជ័យ (ស្វាយត្រស់) ស្ថិតក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។


វីដេអូ
(វីដេអូ)អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរាយការណ៍អំពីស្ថានភាពក្រោយពីមានការឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលេីកម្ពុជា ព្រមទាំង បានជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦។


សេចក្តីជូនដំណឹង
ភូមិចំនួន ០៣ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នឹងត្រូវបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៣ភូមិ ក្នុងនោះមានភូមិទួលប្រាសាទ ភូមិចាន់គីរី និងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ថិតនៅវត្តសុធម្មារាមទួលប្រាសាទ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទីរសៀល ខាងមុខនេះ។


នយោបាយ
«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត»
ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។


នយោបាយ
ថ្ងៃទី២៧ កក្កដា កិច្ចចរចាប្រវត្តិសាស្ត្រ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ, បង្ហាញយ៉ាងច្បាស់ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម
លោក នេត្រ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលស្នូរគ្រាប់កាំភ្លើងនៅតែបន្តលាន់ឮតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅក្នុងភាពភ័យខ្លាច គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងបេសកកម្មដ៏ធ្ងន់ធ្ងរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត គឺការចរចាស្វែងរកបទឈប់បាញ់ និងបញ្ចប់ការបង្ហូរឈាមរវាងកម្ពុជា និងថៃ។


ការអភិវឌ្ឍ
វិទ្យាល័យម៉ាឡៃ បន្តពង្រឹងការបណ្តុះបណ្តាលជំនាញអគ្គិសនី ដើម្បីលើកកម្ពស់សមត្ថភាពសិស្សឆ្ពោះទៅទីផ្សារការងារ
នៅអាគារបច្ចេកទេសនៃវិទ្យាល័យម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពបង្រៀនជំនាញបច្ចេកទេដល់សិស្សជាប្រចាំ ដែលជាកម្មវិធីបណ្ដុះបណ្ដាលមួយរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រោមគំនិតផ្តួចផ្ដើមនឹងជួយឧបត្ថម្ភដោយឯកឧត្តមកែ គឹមយ៉ានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងមណ្ឌលខេត្តបន្ទាយមានជ័យ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដូចជាការតបណ្ដាញអគ្គិសនីជាដើមដែលផ្ដោតលើការបង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងជំនាញប្រកបដោយគុណភាព។

