ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងរបាយការណ៍ខែកក្កដាឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់មន្ទីរធម្មការ និងសាសនា
នាព្រឹកថ្ងៃទី ២០ខែ កក្តដា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងរបាយការណ៍ខែកក្កដាឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ


សន្តិសុខសង្គម
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះល្បាតរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបទល្មើសផ្សេងៗ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះល្បាតរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តក្រុង


សកម្មភាពអាជ្ញាធរ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចែកពូជដំណាំស្អំជូនប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ព្រមទាំងជំរុញឱ្យបង្កើនការដាំដុះ និងថែរក្សាសុខភាព
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំង លោក ឃ្លោក នួយ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំស្អំជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ): នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈួង ប៊ុនហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1AC-8341 កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យឯកឧត្ដម កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពិធីសំណេះសំណាលធ្វើនៅភោជនីយដ្ឋាន រស្មី ក្លាន់ សៀប ក្នុងភូមិត្រពាំថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។


វីដេអូ
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្ត
អភិបាលខេត្តបន្ទាយមានជ័យ ៖ គិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ២១១ករណី


បរិស្ថាន
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ខេត្តបន្ទាយមានជ័យ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ
ស្ថានភាពបែបនេះធ្វើឱ្យ៖
១.សីតុណ្ហភាពពី ២៧ °c ទៅ៣៨ °C ខ្យល់បក់ពីទិសបស្ចិមមានល្បឿន ២ ទៅ ៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៥ ទៅ ៩ម៉ែត្រ/វិនាទី។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី
សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ និងឈរលើគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ផងនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ជាមួយលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសាខា បានអញ្ជើញដឹកនាំលោក លោកស្រីសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចុះទៅប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពនៅក្នុងកម្មវិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្ស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្ត អមដំណើរឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


វីដេអូ
វឌ្ឍនភាពការងារ រយៈពេល6 ខែឆ្នាំ 2026 ខេត្តបន្ទាយមានជ័យ
វឌ្ឍនភាពការងារ រយៈពេល6 ខែឆ្នាំ 2026 ខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន
តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមក្នុងពិធី បើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត សកលក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតត្រចះត្រចង់» នៅប្រទេសចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦ ។


សន្តិសុខសង្គម
អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនមនុស្ស១៣នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច និងទទួលផលចោរកម្ម
យ៉ាងហោចណាស់មានមនុស្សប្រុសស្រី១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញពួកគេជាប់ពាក់ព័ន្ធអំពើប្លន់ ,កាប់អាវុធខុសច្បាប់ និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីភាព បេីកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០០៨ សហវ.សរណ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការាជធានី-ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៧ និងកិច្ចប្រជុំពិនិត្យថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦។

