ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីប្រកាសព័ត៌មាន
សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញមាន ករណីជនអនាមិកជាច្រើន បានបន្លំខ្លួនជាបុគ្គលិកធនាគារ បានទាក់ទងមកលោក-អ្នក តាមរយៈទូរស័ព្ទ ហើយក៏បានប្រាប់ថា ពួកគេជាបុគ្គលិកធនាគារ និងបានប្រាប់ថា គណនីធនាគាររបស់លោក-អ្នក ត្រូវបានខូចហើយ ដែលតម្រូវឱ្យលោក-អ្នកផ្ទេរប្រាក់ចេញសិន ដើម្បីជួសជុលគណនីធនាគាររបស់លោក-អ្នក។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កើតជាគណនីតេឡេក្រាម ក្នុងចេតនាទុច្ចរិត
ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំអោយប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តមផ្ទាល់ ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចុះសួរសុខទុក្ខយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ....!!
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូនយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នត្រូវមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។


សេចក្តីប្រកាសព័ត៌មាន
#សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា
នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីព្រឹក បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកថ្មពួក ចុះពិនិត្យទីតាំងរោងចក្រកែច្នៃដើមក្រដាសរបស់វិនិយោគិនចិន នៅក្បែរព្រំដែនខ្មែរ-សៀម
នៅរសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកថ្មពួក បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងរោងចក្រកែច្នៃដើមក្រដាសទៅជាបន្ទះក្តារកុងផ្លាកេ របស់ក្រុមហ៊ុនវិនិយោគទុនចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់នឹងបន្ទាត់ព្រំដែនកម្ពុជា-ថៃ (ខ្មែរ-សៀម)។


វីដេអូ
ឯកឧត្តម សាន គីមហុង អញ្ជើញជាអធិបតីភាពក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារជូនដល់បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» ដើម្បីនាំយកឱកាសការងារជូនដលបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រីប្រធាន.អនុប្រធានមន្ទីរ អភិបាល.អភិបាលរងស្រុក ប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ។


វីដេអូ
ពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សា របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
សាលាអន្តរជាតិ យូ អេស អេ (USA) សាខាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីបូកសរុបលទ្ធផលការងារអប់រំ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២៦-២០២៧ ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ ក្រោមអធិបតីភាពលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅ សាលាអន្តរជាតិ យូ អេស អេ និងលោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ សាខាបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទីអាទិត្យ ទី៥ ខែកក្តដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងស្រុកម៉ាឡៃ។
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកម៉ាឡៃ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
ពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ដែលស្ថិតនៅក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សា របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ។


អប់រំ និងកីឡា
អភិបាលស្រុកមង្គលបូរី អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង៖ ០៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូ និងបើកកញ្ចប់វិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់សម័យប្រឡង៖ ០៦ កក្កដា ២០២៦ ស្ថិតនៅក្នុងមណ្ឌលប្រឡងចំនួនពីរ គឺ មណ្ឌលវិទ្យាល័យមង្គលបូរី និង មណ្ឌលវិទ្យាល័យ ហ៊ុន សែន មង្គលបូរី។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងការិយាល័យជំនាញពាក់ព័ន្ធ សហការជាមួយ ក្រុមការងារអគ្គស្នងការដ្ឋាននគរបាល ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងការងារប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
(បន្ទាយមានជ័យ) ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចាត់លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហការី ចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកក្រុងនីមួយៗ នៅក្នុងខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តបន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ
កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា លោក លី សុវណ្ណរិទ្ធ និងឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណ:បញ្ជាការឯកភាពខេត្តនិងជាអភិបាលខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្ត និងអធិការដ្ឋាននគរបាលក្រុងសីរិសោភ័ណ។

