ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីជូនដំណឹង
ប្រជាពលរដ្ឋ ១៨ភូមិ ក្នុងស្រុកស្វាយចេក នឹងចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ មុនការចុះបញ្ជីដីធ្លី
បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកស្វាយចេក នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ភូមិចំនួន ១៨ភូមិ ស្ថិតក្នុងឃុំទ្រាស និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សេចក្តីជូនដំណឹង
ឆ្លើយតបនឹង គ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិ ដែលអាចកើតមានជាយថាហេតុ ក្រសួងព័ត៌មាន ដាក់ចេញនូវ វិធានការបន្ទាន់សម្រាប់ប្រតិបត្តិករវិទ្យុ និងទូរទស្សន៍ទាំងអស់ អនុវត្តដូចខាងក្រោម
ស្តីពីការត្រួតពិនិត្យបច្ចេកទេសឧបករណ៍ សម្ភារៈ បរិក្ខារ ម៉ាស៊ីនផ្សាយនិងបង្គោលអង់តែនរបស់ ស្ថានីយវិទ្យុ និងទូរទស្សន៍។
-ប្រកាសអន្តរក្រសួងលេខ ២៧៩ព.ម.ប្រក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ -ស្ថានភាពចាំបាច់។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្តីណែនាំ របស់ ក្រសួងព័ត៌មាន ស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
ដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការលើកកម្ពស់សីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដោយផ្អែកលើតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ក្រសួងព័ត៌មាននឹងបន្តពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍


សេចក្តីជូនដំណឹង
📣ឱកាសការងារជាង ៣៥ ០០០កន្លែង ក្នុងមហាព្រឹត្តិការណ៍ដ៏ធំ គឺពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦
ឱកាសការងារជាង ៣៥ ០០០កន្លែង ក្នុងមហាព្រឹត្តិការណ៍ដ៏ធំ គឺពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦!
👉យុវជន សិស្ស និស្សិត និងសាធារណជនទូទៅ សូមចូលរួមឱ្យបានច្រើនកុះករ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
#MLVT #HENGSour #NEA


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ
បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ។ តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
ក្រុមហ៊ុន ថេកណផាក ប៉ោយប៉ែត ភីវីធី ប្រកាសជ្រើសរើសកម្មករ-កម្មការិនី ២០នាក់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ក្រុមហ៊ុន ថេកណផាក ប៉ោយប៉ែត ភីវីធី ដែលជារោងចក្រតំឡើងគ្រឿងបង្គុំរថយន្ត និងមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ជិតផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងធ្វើការជ្រើសរើសកម្មករ-កម្មការិនីចំនួន ២០នាក់ ដើម្បីចូលបម្រើការងារនៅក្នុងក្រុមហ៊ុន។


សេចក្តីជូនដំណឹង
#សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ដើម្បីយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។
ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដោយផ្ទាល់នៅ គ.ជ.ប។


សេចក្តីជូនដំណឹង
#កម្មវិធី_Telegram_ត្រូវបានដកចេញដោយនឹកស្មានមិនដល់ ពីApp Store របស់ក្រុមហ៊ុន Apple នៅទូទាំងពិភពលោក
#កម្មវិធី_Telegram_ត្រូវបានដកចេញដោយនឹកស្មានមិនដល់ ពីApp Store របស់ក្រុមហ៊ុន Apple នៅទូទាំងពិភពលោកហើយ ដែលវាបានធ្វើឱ្យអ្នកប្រើប្រាស់មិនអាចស្វែងរក APP នេះបាន ឬមិនអាចទាញយកកម្មវិធីផ្ញើសារនានានៅលើ iPhone និង iPad របស់ពួកគេបានទេ គឺ "Page Not Found" ដែលនេះមានន័យថា APP Telegram ដែលមានអ្នកប្រើប្រាស់ជាង ១ប៊ីលាននាក់ត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធ នៃអ្នកប្រើប្រាស់ជាង ១.៥ប៊ីលាននាក់ភ្លាមៗ។

