ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ម៉ី សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


សន្តិសុខសង្គម
នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនមួយដោយជោគជ័យ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស,ធ្វើឲ្យខូចខាតដោយចេតនា,រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ថៃ សុខលាង ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណីលួចនិងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៣និង០០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ


សន្តិសុខសង្គម
បញ្ចប់ប្រតិបត្តិការប្រមាញ់៖ ជនសង្ស័យ ១០នាក់ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីបាញ់ និងបោកគ្រាប់បែកនៅប៉ោយប៉ែត
បន្ទាយមានជ័យ៖ សមត្ថកិច្ចបានបញ្ចប់ប្រតិបត្តិការតាមប្រមាញ់ឆ្លងខេត្តដ៏ក្តៅគគុក ដោយបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យសរុប ១០នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ក្រោមបទចោទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់។


សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុសស្រី ៣នាក់ និងដកហូតវត្ថុតាងមួយចំនួន
កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុសស្រីចំនួន ៣នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងល្បាតព្រំដែនបានចុះល្បាតតាមព្រំដែន ក្នុងភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទះឃើញមនុស្សចំនួន០៣នាក់។


សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បន្តចុះល្បាត និងត្រួតពិនិត្យពេលយប់តាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើស និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះល្បាត និងត្រួតពិនិត្យនៅពេលយប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងជាយថាហេតុ។


សន្តិសុខសង្គម
ធ្លាប់មានទំនាស់ពាក្យសម្ដីជាមួយគ្នាពេលជួបមុខគ្នាគូរទំនាស់ម្ខាងមានកាំភ្លើងតាមដេញបាញ់របួសធ្ងន់ម្នាក់។
ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួន ក្រោយធ្វើសកម្មភាពដេញបាញ់ប្រហារគួរទំនាស់ម្ខាងទៀតឲ្យរបួសធ្ងន់ នៅយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង១០នាទី ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី រត់ពន្ធទំនិញដោយខុសច្បាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ នៅពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ នួម ផានុន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េតភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងវត្ថុតាងអីវ៉ាន់ចម្រុះ(សម្ភារៈប្រើប្រាស់ប្រទេសថៃ) ពីលោកអនុសេនីយ៍ឯក វង្ស ចាន់ណា មន្រ្តីយោធាវរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ដឹកអីវ៉ាន់ចម្រុះ) ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង៤៥នាទី ថ្ងៃទី០២ ខែតុលា នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួច,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...


សន្តិសុខសង្គម
ខ្លួនជនសង្ស័យ ១១នាក់ ដកហូតបានម៉ូតូ២៥គ្រឿង និងអំពាវនាវឱ្យម្ចាស់ដើមមកផ្ទៀងផ្ទាត់យកវិញ
ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ១១នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់ក និងគាស់ទ្វារ) និងបទទទួលផលចោរកម្មយ៉ាងសកម្មក្នុងមូលដ្ឋាន ដោយដកហូតបានវត្ថុតាងម៉ូតូសរុបចំនួន ២៥គ្រឿង


សន្តិសុខសង្គម
នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបមុខសញ្ញាចោរ កាច់សោរកម៉ូតូ១១នាក់ ដកហូតបានម៉ូតូ២៥គ្រឿង និងអំពាវនាវឱ្យម្ចាស់ដើម មកផ្ទៀងផ្ទាត់យកវិញ
អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ១១នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (កាច់ក និងគាស់ទ្វារ) និងបទទទួលផលចោរកម្មយ៉ាងសកម្មក្នុងមូលដ្ឋាន ដោយដកហូតបានវត្ថុតាង ម៉ូតូសរុបចំនួន ២៥គ្រឿង។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចសម្ភារៈនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្ដឹងរាយការណ៍បន្ទាន់របស់ជនរងគ្រោះឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ តំណាងឱ្យក្រុមហ៊ុន ប៉ាងណាគ្រីគ្រុប ស្តីពីករណីលួច កាលពីវេលាម៉ោង១០និង០៦នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទីតាំងខាងលេី ត្រូវបានសន្តិសុខយាមនៅទីនោះឃាត់ខ្លួនបានម្នាក់ រួមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើស ម៉ូតូសណ្តោងរ៉ឺម៉កសណ្តោងចំនួន១គ្រឿង ហើយប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដេីម្បីសួរនាំតាមនីតិវិធី និងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ។

