ព័ត៌មានក្នុងខេត្ត

អង្គការអូខិនដិនកម្ពុជា បានសម្របសម្រួលចុះកិច្ចសន្យាជួលដីស្រែចំនួន៣០ហិចតា ជូនពលរដ្ឋ នៅភូមិរង់ចាំ(ជំរុំជនភៀសសឹក) នឹងផ្ដល់ពូជស្រូវ នឹងចុះកិច្ចសន្យាជាមួយស្ថានីយ៍ផលិតពូជស្រូវទួលសំរោងក្នុងការផ្គត់ផ្គង់ស្រូវចំនួន១០០តោន សម្រាប់កសិករភៀសសឹក
វីដេអូ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិរង់ចាំ(ជំរុំជនភៀស សឹក)អង្គការអូខិនដិន កម្ពុជា បានសម្របសម្រួលឱ្យមាន ការចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ (១)កិច្ចសន្យារវាងថ្នាក់ដឹកនាំភូមិជោគជ័យនិងម្ចាស់ដីស្រែ ក្នុងការជួលដីស្រែចំនួន៣០ហិកតាឲ្យជនភៀសសឹកធ្វើក្នុងឆ្នាំ២០២៦នេះ កិច្ចសន្យានេះបានចុះហត្ថលេខាដោយ លោក ហ៊ិន ញៀន តំណាងម្ចាស់ដី និងលោក ប៉ែន រិទ្ធី តំណាងឱ្យប្រជាជន ៣០គ្រួសារ និងទី(២) កិច្ចសន្យារវាងម្ចាស់ត្រាក់ទ័រព្ជួរដីស្រែ ចុះហត្ថលេខាដោយលោក វណ្ណា តំណាងម្ចាស់ត្រាក់ទ័រ និងលោក ប៉ែន រិទ្ធី តំណាងឲ្យប្រជាជន៣០គ្រួសារ ដែលមានសាក្សីដោយលោក ញ៉ូវ ញ៉ាន តំណាងឱ្យអង្គការអូខិនដិន កម្ពុជា។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

នៅកំឡុងពាក់កណ្តាលនិងចុងខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះចំនួន០៥នាក់ ស្តីពីករណីលួច(ទូរសព្ទ-ម៉ូតូ-ទូរទស្សន៍) ដែលប្រព្រឹត្តកាលពីថ្ងៃទី១០,១១,២២,២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នៀត សង្កាត់ភ្នៀត,ភូមិ២ សង្កាត់កំពង់ស្វាយ, ភូមិម្កាក់ សង្កាត់ម្កាក់, និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់...
វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់...
នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន ដែលមានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកអភិបាលរងខេត្ត អញ្ជើញជាអធីបតីភាពក្នុងកម្មវិធី បាឋកថាស្ដីពី វិធីសាស្រ្តអប់រំឱ្យចង់បានសៀវភៅ ជូនដល់សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ
វីដេអូ
លោកអភិបាលរងខេត្ត អញ្ជើញជាអធីបតីភាពក្នុងកម្មវិធី បាឋកថាស្ដីពី វិធីសាស្រ្តអប់រំឱ្យចង់បានសៀវភៅ ជូនដល់សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ
បាឋកថាស្ដីពី "វិធីសាស្ត្រអប់រំឲ្យចង់អានសៀវភៅ" ជូនដល់សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ ដោយការចូលរួមពីលោក សំបាន់ ដាណែល ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ក្រុងសិរីសោភ័ណ លោក សាស្រ្តាចារ្យ សាកលវិទ្យាធិការរង សមណសិស្ស និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ ប្រមាណជាង១០០អង្គ/នាក់ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យអន្តរជាតិ(IU) និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់ទី១២
វីដេអូ
ពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យអន្តរជាតិ(IU) និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់ទី១២
(វិដេអូ)៖ សាក​លវិទ្យាល័យ អន្តរជាតិ (IU) សាខា​ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យអន្តរជាតិ (IU) និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់ទី១២ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំសាក​លវិទ្យាល័យ អន្តរជាតិ (IU) ស្ថិតនៅផ្លូវលេខ៩ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សាលាចំណេះទូទៅ អ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១  នៃកម្មវិធីសិក្សាជាតិ ថ្នាក់សាលា
វីដេអូ
សាលាចំណេះទូទៅ អ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ នៃកម្មវិធីសិក្សាជាតិ ថ្នាក់សាលា
(វិដេអូ)៖ សាលាចំណេះទូទៅអ៊ែបភល បានរៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ នៃកម្មវិធីសិក្សាជាតិ ថ្នាក់ សាលា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ ពង្រឹងសមត្ថភាព និងការចងចាំ ព្រមទាំងបណ្តុះភាពក្លាហាន និង ស្មារតីប្រកួតប្រជែងវិជ្ជមានដល់កូនៗសិស្សានុសិស្ស។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរេីសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន។
វីដេអូ
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរេីសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន។
(វិដេអូ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់បងប្អូនជនភៀសសឹកចំនួន ១ភូមិបន្ថែមទៀត គឺភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីប្រគល់ផ្ទះ ជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ
វីដេអូ
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីប្រគល់ផ្ទះ ជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ
(វិដេអូ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាព ខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ។
វីដេអូ
ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ​៖​ ឯកឧត្ដម​ ចាន់​ យុត្ថា​ រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្រោមហិរញ្ញប្បទានពីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD)​ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ​ (ក​) សាលាខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនាឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
វីដេអូ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនាឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនាថ្នាំ ២០២៦ (គិតពីថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៦ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ ) ដែលធ្វើឡើងនៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យជំនាញទាំង៣១ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកអធិការនគរបាលក្រុង ស្រុកទាំង ៩។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឃ្លោក នួយ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រមូលដឹកជញ្ជូនសំរាម សំណង់រឹង នៅទីប្រជុំជន និងការពិភាក្សាការបង់តម្លៃសេវា ទីលានទុកដាក់សំរាមក្នុងក្រុងសិរីសោភ័ណ
វីដេអូ
លោក ឃ្លោក នួយ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រមូលដឹកជញ្ជូនសំរាម សំណង់រឹង នៅទីប្រជុំជន និងការពិភាក្សាការបង់តម្លៃសេវា ទីលានទុកដាក់សំរាមក្នុងក្រុងសិរីសោភ័ណ
(វិដេអូ)៖ កិច្ចប្រជុំពិភាក្សាការងារប្រមូលដឹកជញ្ជូនសំរាម សំណង់រឹង នៅទីប្រជុំជន និងការពិភាក្សាការបង់តម្លៃសេវា ទីលានទុកដាក់សំរាមក្នុងក្រុងសិរីសោភ័ណ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការកុមារឥតព្រំដែនអន្តរជាតិ(Knk international)
វីដេអូ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការកុមារឥតព្រំដែនអន្តរជាតិ(Knk international)
(វិដេអូ)៖ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក ដែលចំណាយថវិកាអស់ប្រមាណជាង ៧៨.៥៤២.២៨ដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការកុមារឥតព្រំដែនអន្តរជាតិ(Knk international) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម អុិន ចន្ថា អញ្ជើញចុះត្រួយពិនិត្យ និងវាយតម្លៃការងារថែទាំខួបផ្លូវក្រាលល្បាយគ្រោះចំនួន២ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
វីដេអូ
ឯកឧត្តម អុិន ចន្ថា អញ្ជើញចុះត្រួយពិនិត្យ និងវាយតម្លៃការងារថែទាំខួបផ្លូវក្រាលល្បាយគ្រោះចំនួន២ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង (មានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានអញ្ជើញចុះត្រួយពិនិត្យ និងវាយតម្លៃការងារថែទាំខួបផ្លូវក្រាលល្បាយគ្រោះចំនួន២ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត