ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហែម ពៅ ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅជំរុំភៀសសឹក ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ករណីបាត់ម៉ូតូ ម៉ាកហុងដាវេវ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតដឺវាយ ផាលេស ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


សកម្មភាពអាជ្ញាធរ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំទ្ធផលការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក តាមប្រព័ន្ធ Zoom នៅសាលប្រជុំ ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការផាកពិន័យ និងការបែងចែក ចំណូលពីការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ តាមប្រព័ន្ធ Zoom នៅសាលប្រជុំ ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
AKP កណ្តាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាង ៣ ០០០គ្រួសារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ កុក គី និង លន ហ្សាឌីណា


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី មុំ ពុទ្ធីតា ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល
លោកស្រី មុំ ពុទ្ធីតា ជាអភិបាលរងខេត្តនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ផ្ទេរភារកិច្ចមកកាន់មុខតំណែងជា អភិបាលរងខេត្តនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួស លោកស្រី រស់ សុផានី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរងខេត្តឧត្តរមានជ័យវិញ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យចេញមុខអះអាង គ្មានការដាក់លូ និងដីខ្សាច់បិទច្រកទ្វារព្រំដែនឡើយ
បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយព័ត៌មានមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា អាជ្ញាធរខេត្តមានការដាក់លូ និងដីខ្សាច់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពេលនេះ អាជ្ញាធរក្រុង-ខេត្ត ចេញមកអះអាងថា គ្មានសកម្មភាពបែបនេះឡើយ...។


សកម្មភាពថ្នាក់ដឹកនាំ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញអមជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញអមជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា ទស្សនាប្រាសាទ Temple of Literature ក្នុងរដ្ឋធានីហាណូយ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកជំទាវ ថាវធិ ប៊ិចថី (Dao Thi Bich They) ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម រួមជាមួយនឹងលោកជំទាវភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌ តំណាងឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។


អប់រំ និងកីឡា
សមណ:សិស្ស សិស្សសរុបចំនួន 1 535អង្គ/នាក់ ត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នៅវិទ្យាល័យសិរីសោភ័ណ ។
លោក យឹម សំណាងអភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡង វិញ្ញាបនបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំ២០២៥.២០២៦ នៅវិទ្យាល័យសិរីសោភ័ណ ។ សមណ:សិស្ស សិស្សសរុបចំនួន 1 535អង្គ/នាក់ ដែលកំពុងនឹងត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នាថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ នៃវិទ្យាល័យសិរីសោភ័ណនៅក្នុងខេត្តបន្ទាយមានជ័យ។


ការអភិវឌ្ឍ
ការបង្កើតផ្សារបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកជាង ៣ ០០០គ្រួសារ នៅស្រុកស្វាយចេក ជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការស្តារជីវភាពពលរដ្ឋឡើងវិញ
នៅក្នុងដំណើរចុះត្រួតពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការរៀបចំផ្សារបណ្តោះអាសន្ន សម្រាប់បងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ៣ ០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តបន្ទាយមានជ័យ
រដ្ឋបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងសាធារណជនទាំងអស់នៅក្នុងខេត្តឱ្យបានជ្រាបថា៖ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលក្នុងការទទួលបានសេវារដ្ឋបាល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល រដ្ឋបាលខេត្តបានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ចាប់ពីពេលនេះតទៅ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់របស់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់តំណាងគ្រួសារសពលោកអនុសេនីយ៍ឯក បូ ណារិទ្ធ
កឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានចាត់តាំង លោកឧត្ដមសេនីយ៍ត្រី ជុន លាង និងលោកវរសេនីយ៍ឯក ញាន ឡាញ់ ស្នងការរងជំនួយដឹកនាំផែនការងារព្រំដែន អមដំណើរដោយលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ទោ ហុង ចាន់ មេបញ្ជាការស្តីទីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ និងកងកម្លាំងនគរបាលជាច្រើនរូបអញ្ញើញចូលរួមគោរពវិញ្ញាណក្ខន្ធ។

